ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីទសវត្សរ៍៨០រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជិត៣២ឆ្នាំហើយ នៃការធ្វើជានាយករដ្ឋមន្រ្តី គិតតាំងពីនាយករដ្ឋមន្រ្តីស្តីទីមក ហើយក្នុងពិភពលោកមិនអាចដណ្តើមឯកត្តកម្មពីខ្ញុំបានទេ ពីការធ្វើជានាយករដ្ឋមន្រ្តី។ សម្តេចតេជោបានមានប្រសាសន៍បែបនេះនៅក្នុងពិធីវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នាព្រឹកថ្ងៃទី២២ សីហា នេះនៅវិមានសន្តិភាព។ ថ្លែងក្នុងពិធីនោះដែរ សម្តេចតេជោបានបញ្ជាក់ថា ខ្ញុំនឹងបើកវេទិកាបរិស្ថាន ជាមួយសង្គមស៊ីវិល ក្នុងមួយឆ្នាំម្តង។ ពិសេសអង្គការទាំង១៩ តាមរយៈលោក តឹក វណ្ណារ៉ា។
ក្រសួងមួយចំនួន ត្រូវពិភាក្សាក្នុងរង្វង់៣ខែម្តង ដើម្បីពិភាក្សាអំពីការពាក់ព័ន្ធ នៅក្នុងវិស័យរបស់ខ្លួន។
ខ្ញុំផ្តល់សិទ្ធិអំណាចឲ្យបន្ថែមទៀត ដល់ក្រសួងពាក់ព័ន្ធ។ អ្វីដែលត្រូវប្រកាន់យក ការពារធនធានធម្មជាតិរបស់យើង គឺក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអញ្ជើញមកជួបប្រជុំគ្នា រាល់៣ខែម្តង។
ការសម្រេចអំបាញ់មិញនេះ មានតម្លៃស្មើនឹងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី។ យន្តការនេះ ក៏អាចធ្វើនៅថ្នាក់ខេត្តផងដែរ ទើបអាចមានប្រសិទ្ធិភាព ហើយធ្វើនៅទីស្តីការគណរដ្ឋមន្រ្តី និងក្រសួងនៅភ្នំពេញ។
សម្តេចបានលើកឡើងថា យើងធ្វើសិទ្ធិអំណាចទៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ពីមុនគេកាប់ព្រៃនៅនឹងមុខ អភិបាលខេត្តធ្វើមិនដឹង ព្រោះជាភារកិច្ច របស់ក្រសួងកសិកម្ម ប៉ុន្តែឥឡូវអភិបាលខេត្ត ជាអ្នកទទួលខុសត្រូវ។
សម្តេចបញ្ជាក់ថា មន្ទីរបរិស្ថានគ្មានសិទ្ធិ បញ្ជាកម្លាំងប្រដាប់អាវុធទេ មានតែអភិបាលខេត្ត ជាអ្នកមានសិទ្ធិបញ្ជា ហើយមានសិទ្ធិទទួលខុសត្រូវ នៅចំពោះមុខនាយករដ្ឋមន្រ្តី។
សម្តេចថា ព្រះសង្ឃមានដីកាពិត អំពីព្រៃឈើ ហើយបើព្រះអង្គ និងអ្នកផ្សេង ត្រូវការដើមឈើ ត្រូវផ្តល់ទៅ។ សេះចេញពីក្រោល ត្រូវចាប់ត្រឡប់មកវិញ។ ពេលនេះគេជេរ ប៉ុន្តែ៥ទៅ១០ឆ្នាំ គេនឹងសរសើរ ហើយក្លាយទៅជាគម្រប់ព្រៃឈើ។
ក្នុងនោះដែរសម្តេចតេជោ បានជំរុញឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវប្រមូលអ្នកពាក់ព័ន្ធឲ្យមានបទដ្ឋានជាក់លាក់ណាមួយ អំពីការពារសត្វព្រៃ។ កន្លងមកហាមឃាត់ ការបរបាញ់ និងហូបសត្វព្រៃ។ ប៉ុន្តែពេលចូលហាងរកតែសត្វព្រៃ។
ការរៀបចំខ្សែក្រវាត់ផ្លូវ នៅភាគខាងកើតយើងមានកិច្ចការច្រើន ពិសេស ត្រូវចរចាជាមួយវៀតណាម។ គឺដាក់ពលរដ្ឋអភិវឌ្ឍនៅតាមព្រំដែន។ ត្រូវមានប្រព័ន្ធផ្លូវ ទឹក ស្ពាន ទ្រទ្រង ហើយក៏មិនត្រូវដាក់ ដែលគ្មានកន្លែងអភិវឌ្ឍនោះទេ៕
មតិយោបល់