អូស្រ្តាលីៈ អតីតចៅក្រមតុលាការជាន់ខ្ពស់អូស្ត្រាលី នៅថ្ងៃចន្ទនេះ បានព្រមានប្រឆាំងនឹងការបោះឆ្នោត ប្រជាមតិពលរដ្ឋ លើការសម្រេចចិត្តឲ្យមានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា សម្រាប់ថ្ងៃអនាគត នៅក្នុងប្រទេស។ នេះបើយោងតាមរយៈ តាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ចុងសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អូស្រ្តាលីនឹងធ្វើដំណើរបោះឆ្នោតប្រជាមតិ លើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា នៅខែកុម្ភៈឆ្នាំក្រោយ បន្ទាប់ពីគណៈកម្មាការអូស្រ្តាលី (AEC) បានព្រមានប្រឆាំងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលស្តីពីច្បាប់មួយនេះ ក្នុងឆ្នាំ ២០១៦។
លោក Michael Kirby ដែលជាអ្នកបំរើការនៅលើតុលាការកំពូលចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០៩ បាននិយាយថា ការអនុញ្ញាតឲ្យមានច្បាប់នេះ សម្រាប់ប្រជាពលរដ្ឋនឹងជាសារអាក្រក់មួយ ទៅថ្ងៃអនាគតតែប៉ុណ្ណោះ។
លោក Kirby បានប្រាប់វិទ្យុផ្សព្វផ្សាយអូស្ត្រាលី (ABC) ថា «វាមានន័យថា នៅពេលណាមួយ ដែលកើតមានអ្វីមួយចម្រូងចម្រាស នោះនឹងបង្កផលលំបាកសម្រាប់សមាជិកសភា ដើម្បីដោះស្រាយ ឬអាចនិយាយបានថា សភាមិនចង់ដោះស្រាយពួកវា រួចក៏បញ្ជូនវាចេញទៅក្រៅ តាមរយៈការធ្វើប្រជាមតិ មួយ» ។
លោកបន្ថែមថា «ខ្ញុំគិតថាវាជាមធ្យោបាយដ៏អាក្រក់ខ្លាំងបំផុត។ ដែលស្ថាប័នសភាអូស្ត្រាលីរបស់យើង និងនៅកន្លែងផ្សេងទៀត មិនមានដំណើរការពាក់ព័ន្ធនឹងច្បាប់ឲ្យបានល្អនោះ ហើយអ្វីសំខាន់នៅពេលនេះ ដែលយើងគួរធ្វើ គឺត្រូវពង្រឹងសភា និងធានាឲ្យវាទទួលបានដំណើេរការរលូន»។
លោកបញ្ជាក់ថា «វាជាពេលវេលាដែលសភា ត្រូវដោះស្រាយបញ្ហានេះដោយផ្ទាល់ ជាជាងការធ្វើប្រជាមតិ មួយ ដែលវាគ្រាន់តែជាការខិតខំពន្យាពេល ឬបរាជ័យលើវិធានការនេះប៉ុណ្ណោះ» ៕
មតិយោបល់