ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហ្វីលីពីនឃុំខ្លួនជនជាតិឥណ្ឌូនេស៊ី១៨០នាក់ ពីបទប្រើលិខិតឆ្លងដែនហ្វីលីពីនក្លែងក្លាយ

ហ្វីលីពីន: ទីភ្នាក់ងារជនតន្តោប្រវេសន៍ហ្វីលីពីនបានឃុំខ្លួនជនជាតិឥណ្ឌូនេស៊ីជិត ១៨០នាក់ កាលពីថ្ងៃសុក្រ ពីបទចោទប្រកាន់ថាបានព្យាយាមចាកចេពីប្រទេសហ្វីលីពីន ដោយប្រើលិខិតឆ្លងដែនហ្វីលីពីនក្លែងក្លាយ។

យោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦បានឲ្យដឹងថា លោកស្រី Antonette Mangrobang អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍បានប្រាប់ទូរទស្សន៍ GMA ថា ជនជាតិឥណ្ឌូនេស៊ី ១៧៣នាក់ ទំនងជាបានមកដល់ប្រទេសហ្វីលីពីនជាក្រុមក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយត្រូវស្ទាក់ចាប់ខ្លួននៅពេលពួគគេបម្រុងជិះយន្តហោះនៅម៉ោង ១២ និង៣០នាទីព្រឹក តាមជើងហោះហើរ Madinah ទៅ Saudi Arabia ដើម្បីចូលរួមក្នុងព្យុះយាត្រា Hajj ។លោកស្រីបាននិយាយថា ប្រជាជនហ្វីលីពីនប្រាំនាក់ដែលបានអមជនជាតិឥណ្ឌូនេស៊ី កំពុងត្រូវបានសួរនាំ ដើម្បីបំភ្លឺលើបញ្ហានេះ។

លោកស្រីបានលើកឡើងដូច្នេះថា «យើងកំពុងតែពិនិត្យមើលអំពីវិធីដែលជនជាតិឥណ្ឌូនេស៊ីទាំងនោះ អាចលួច ចូលកមក្នុងប្រទេសបានដោយយ៉ាងម៉េច។យើងចង់ដឹងច្រកចូល ជាដើម។វាជាការពិបាកសម្រាប់ពួកយើង ពីព្រោះយើងកំពុងតែធ្វើការកំណត់អត្តសញ្ញាណពីតប្រាកដ របស់ពួកគេនៅឡើយ »៕

លោកស្រីនិយាយថា ការិយាល័យ បានស្វែងរកជំនួយពីស្តានទូតឥណ្ឌូនេស៊ី ក្នុងក្រុង ម៉ានីឡាឲ្យជួយកំណត់អត្តសញ្ញាណជនជាតិឥណ្ឌូនេស៊ីទាំងនោះ។ លោកស្រីបន្ថែមថា« បច្ចុប្បន្ន ពួកយើងបានសម្រេច ឃុំខ្លួនពួកគេ នៅក្នុងមន្ទីរឃុំឃាំង Bicutan  »។ លោកស្រីបាននិយាយថាទីភ្នាក់ងារជនអន្តោប្រវេសន៍ រឹបអូសយក លិខិតឆ្លងដែនហ្វីលីពីនជាច្រើន ដែលត្រូវបានប្រើដោយជនជាតិឥណ្ឌូនេស៊ី។ការស៊ើបអង្កេតដំបូងបាន​បង្ហាញថាជនជាតិឥណ្ឌូនេស៊ីបានចំណាយ ៦០០០ ទៅ ១០,០០០ អាមេរិកក្នុងម្នាក់ ឲ្យទៅជនជាតិ​ហ្វីលីពីនដែលពួកគេបានទាក់ទង ដើម្បីទទួលបានឯកសារធ្វើដំណើរហ្វីលីពីនក្លែងក្លាយ ៕

Atty.-Maria-Antonette-Mangrobang

មតិយោបល់