តួកគីៈ ទីភ្នាក់ងាររដ្ឋ Anadolu បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Mevlut Cavusoglu បាននិយាយកាលពីថ្ងៃចន្ទថា តួកគីបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួននៅក្នុងទីក្រុង Vienna ត្រឡប់មកប្រទេសវិញ ដោយសារការប្រមូលផ្តុំមួយធ្វើឡើងនៅទីនោះដើម្បីគាំទ្របក្សពលករឃើដ (PKK) ។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦។
លោក Cavusoglu បាននិយាយថា ការដកឯកអគ្គរដ្ឋទូតរបស់ខ្លួននេះ គឺដើម្បី «ពិគ្រោះយោបល់» នៅក្នុងការធ្វើសន្និសិទការសែតរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីការបរទេស Moldovan លោក Andrei Galbur នៅក្នុងទីក្រុង Ankara។
រាបាយការណ៍ពីប្រភពដ៏ដែលបានឲ្យដឹងថា ការដកចេញនេះបានធ្វើឡើងក្រោយពេលអាជ្ញាធរអូទ្រីសហាមឃាត់ ការប្រជុំប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេស ប៉ុន្តែបានអនុញ្ញាតឲ្យធ្វើក្បួនដង្ហែគាំទ្របក្សពលករឃឺដកាលពីថ្ងៃសៅរ៍។
លោក Cavusoglu បាននិយាយថា ប្រទេសមួយនេះមិនអាច « នៅតែប្រកាន់ឥរិយាបថគាំទ្រក្រុមភេរវកម្មនោះទេ» ។ លោកបន្ថែមថា «ហេតុផលទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូទ្រីអាចមានស្ថេរភាពធម្មតានោះ នឹងរលាយបាត់វិញ»។
លោកបាននិយាយថាប្រទេសអូទ្រីសកំពុងក្លាយជាមជ្ឃមណ្ឌលប្រឆាំងអ៊ីស្លាមមួយ។ក្រុមបក្សពលករឃើដត្រូវបានចុះក្នុងបញ្ជីថាជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និង ប្រទេសតួកគី។
ចំណងមិត្តភាពរវាងតួកគី និងអូទ្រីសមានភាពតានតឹងជាច្រើនសប្តាហ៍នេះ មុនពេលកើតមានរឿងនេះ ៕
មតិយោបល់