ព័ត៌មានសុខភាព

អ្នកណាមិនចង់ញ៉ាំ បើចេកក្រហមមានអត្ថប្រយោជន៍ដល់ម្លឹង!

ចេក្រហម គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម, ទន់ ហើយឆ្ងាញ់ជាងពូជចេកផ្សេងងៗទៀត។ ភាគច្រើនវាត្រូវបានគេដាំដុះនៅតំបន់អាហ្វ្រិខាងកើត, អាស៊ី, អាមេរិកខាងត្បូង និងអារ៉ាប់។

ជាពិសេសចេកក្រហមសម្បូរទៅដោយសារធាតុបេតាការ៉ូទីន និងវីតាមីន C ជាងចេកដែលទុំមានសំបកពណ៌លឿង។

តើចេកក្រហមមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយ?

១. ប្រភពនៃជាតិសរសៃ
ចេកក្រហម ៤ក្រាមមានជាតិសរសៃ ១៦% ដែលយើងត្រូវការជាប្រចាំថ្ងៃ។ ការញ៉ាំចេកក្រហមអាចគ្រប់គ្រងទម្ងន់ និងកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង ព្រមទាំងជំងឺទឹកនោមផ្អែមប្រភេទទី២។

២. ធ្វើឲ្យប្រសើរឡើងនូវចក្ខុវិស័យ
ចេកក្រហមអាចជួយមនុស្សពេញវ័យដែលមានបញ្ហាចក្ខុវិស័យបាន។ ប្រសិនបើពួកគេបរិភោគ ៣ផ្លែជារៀងរាល់ថ្ងៃ ហានិភ័យនឹងកាត់បន្ថយ ៣៦% ។

៣. ជួយគ្រប់គ្រងកម្សោយសម្ពាធឈាម
សមាគមផ្នែកបេះដូងអាមេរិក បានណែនាំថា អ្នកគួរបន្ថែមសារធាតុប៉ូតាស្យូមធ្វើជារបបអាហារជាប្រចាំ ដើម្បីជួយគ្រប់គ្រងសម្ពាធឈាមខ្សោយ។

ទោះជាយ៉ាងណា អាហារដែលមានផ្ទុកប៉ូតាស្យូមខ្ពស់ មិនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាទេ។ ប្រសិនបើអ្នកទាំងនោះមានជំងឺតម្រងនោម ត្រូវតែទទួលទានមានដែនកំណត់។ អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យអំពើតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃ មុននឹងបង្កើនការទទួលទាននេះ។

៤. ល្អសម្រាប់ឈាម
ផ្លែឈើមួយប្រភេទនេះត្រូវបានគេរកឃើញថា អាចជួយបង្កើនអេម៉ូក្លូប៊ីន និងបង្កើនគុណភាពឈាម ដោយអាស្រ័យទៅលើវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។

មនុស្សដែលខ្វះឈាម និងទទួលបានអត្ថប្រយោជន៍យ៉ាងក្រៃលែង ដោយសារតែការបរិភោគផ្លែចេកក្រហមនេះជារៀងរាល់ថ្ងៃ។

សម្រក់ទម្ងន់
ការទទួលទានចេកក្រហម ១ផ្លែ ជាមធ្យមមានប្រហែលជា ១០០កាឡូរី តែប៉ុណ្ណោះ ប៉ុន្តែភាគច្រើនវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

ការទទួលទានចេកក្រហមជាប្រចាំ អាចជួយបំពេញមិនឲ្យរាងកាយឡើងកាឡូរីច្រើនពេក ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងទម្ងន់៕

red bananas

មតិយោបល់