ភ្នំពេញៈ មិនឲ្យចាញ់គូស្នេហ៍ផ្សេងៗទៀត ដូចជាគូស្នេហ៍ គង់ សុជាតិ គូស្នេហ៍ ខាត់ សុឃឹម ជាដើមនោះ អ្នកនាង ឆ័យលី ដាឡែន ក៏បានព្យាយាម បង្ហាញរូបភាពជាច្រើន ដើម្បីបង្អួតទៅកាន់ទស្សនិកជន ឲ្យដឹងថា ចំណងស្នេហ៍របស់ខ្លួន នៅតែរឹងមាំ និងផ្អែមល្អែម ជាទីបំផុត ។
នេះមិនមែនជាលើកទី១ ឯណា ដែល ឆ័យលី ដាឡែន បានបង្ហាញភាពផ្អែមផ្អែម ទៅកាន់ ទស្សនិកជន ថា ចំណងស្នេហា រវាងប្តីវ័យក្មេងរបស់ខ្លួន ថា នៅតែមានភាពរឹងមាំ មិនរង្គើរ មិនឲ្យដូចពាក្យហាស្តីក្នុងពិភពសិល្បៈកន្លងមកថា ស្នេហាក្នុងរង្វង់សិល្បៈ ត្រឹមតែជារឿងមួយចម្អិនកំពឹស តែប៉ុណ្ណោះ ។
យប់មិញនេះដែរ ឆ័យលី ដាឡែន បានបញ្ចេញរូបភាពពីរសន្លឹករបស់ខ្លួន ចេញពីបន្ទប់គេង រួចបង្ហោះទៅកាន់បណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពផ្អែមល្អែម ថើបស្វាមីបណ្តូលចិត្តរបស់ខ្លួន ធ្វើឲ្យទស្សនិកជនមិនតិចទេ ច្រណែន និងសរសើរនូវភាពផ្អែមល្អែមរបស់ខ្លួន៕
មតិយោបល់