ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ អាជ្ញាធរបញ្ជក់ថា បេក្ខជនអវត្តមានជាង១ពាន់នាក់ និងមានបញ្ហាសុខភាពជិត៣០នាក់

ដំណើរការប្រកួតដ៏ស្វិតស្វាញរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ និងទី២៣ ខែសីហា ឆ្នាំ២០១៦ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ បានដំណើរការចប់សព្វគ្រប់ ដោយរលូនល្អ បើទោះជាមានបញ្ហាខ្លះៗក៏ដោយ។

តាមសេចក្តីរាយការណ៍ បេក្ខជនមានបញ្ហាសុខភាព ដូចជាខ្យល់គរ វិលមុខក្នុងពេលប្រឡងនៅទូទាំងប្រទេស សរុបមានចំនួន២៧នាក់។ ចំណែកឯបេក្ខជន ដែលអវត្តមានសរុប១៣៦១នាក់ ក្នុងនោះស្រី៥៣២នាក់ ស្មើនឹង១,៤៥% នៃចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡងសរុប។ ប៉ុន្តែយ៉ាងណា បេក្ខជនមានបញ្ហាសុខភាពទាំងនោះ ពួកគេអាចចូលប្រឡងជាធម្មតាវិញក្នុងបន្ទប់ ក្រោយការសង្គ្រោះបឋម និងបេក្ខជនខ្លះ ត្រូវប្រឡងនៅក្រៅបន្ទប់ បើទោះជាត្រូវដាក់ស៊ឺរ៉ូ និងជំនួយដោយខ្យល់ឧកស៊ីហ្សែនក៏ដោយ។

លោក ស្រេង ដារ៉ា រាយការណ៍លម្អិត ជុំវិញដំណើរការប្រឡងរយ:ពេល២ថ្ងៃនេះ៖

ប្រកាសក្រសួងអប់រំ_បញ្ចប់បាក់ឌុប_២០១៦

មតិយោបល់