ភ្នំពេញៈ រថយន្តស្តារិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-4485 បើកដោយជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជ្រុលចង្កូតទៅបុករថយន្តស៊ិនទ្រីពីក្រោយពេញទំហឹង ខណៈដែលរថយន្តស៊ិនទ្រីកំពុងតែប្រមូលសំរាម ចំណែកជនជាតិចិនស្រវឹងធ្លាក់ភ្នែកនោះបានចុះពីរថយន្តហៅម៉ូតូឌុបនៅក្បែរនោះជិះទៅបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើបណ្តោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយពេលកើតហេតុរថយន្តរបស់ជនជាតិចិននោះ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
https://youtu.be/RI1GCMe2fhQ





មតិយោបល់