ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នគរបាលក្រុងកំពង់ឆ្នាំង ចាប់ខ្លួនស្រីស្អាតម្នាក់ និងម៉ាទឹកកក ០១កញ្ចប់ធំ

កំពង់ឆ្នាំង: អធិការនគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ មាស សុខាដារ៉ាវី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះថា ការឃាត់ខ្លួនពីបទ រក្សាទុកចែកនិងចាយសារធាតុញៀន ដោយជនស្ស័យបានកំពុងធ្វើសកម្មភាពនៅចំណុច ខាងជើងវត្តក្តីត្នោត ក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នាវេលាម៉ោង៤:៣០នាទី។

ក្នុងពេលចុះបង្រ្កាប សមត្ថកិច្ចបានដកហូតវត្ថុតាង ថ្នាំញៀនម៉ាទឹកកក ០១កញ្ចប់ធំ ។ បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿង និងយកវត្ថុតាងទៅកាន់ស្នងការដ្ឋានតាមនិតិវិធី៕

photo_2016-04-23_10-52-42

មតិយោបល់