ព័ត៌មានជាតិ

សិស្សសាលាម្នាក់ កំពុងលេងបាល់ទាត់នៅវាលស្រែ ត្រូវរន្ទះបាញ់ស្លាប់

ភ្នំពេញ: គ្រោះធម្មជាតិរន្ទះបាញ់ បានបាញ់ប្រហារយុវជនម្នាក់ អាយុ ១៦ឆ្នាំបណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:កំពុងលេងបាល់ទាត់។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ និង១០នាទីរសៀល ស្ថិតនៅវាលស្រែ ចំណុចក្រុមទី១៦ ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង សៀមរាប ខេត្តសៀមរាប យុវជនរងគ្រោះដែលស្លាប់នោះឈ្មោះ ម៉ាត់ ហាត់ដាវី ជាសិស្ស និងអ្នកផ្សេងទៀត កំពុងរត់លេងបាត់ទាត់។

គ្រោះធម្មជាតិនាពេលបច្ចុប្បន្ន សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលទាំងអស់ មេត្តាបង្កើនការតាមដាន ការប្រែប្រួលនៃអាកាសធាតុសកល ណែនាំកូនក្មួយ ឲ្យមានការ ប្រុងប្រយត្ន័ខ្ពស់ នាពេលមានភ្លៀងធ្លាក់ម្តងៗ បង្ការកុំឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត ហើយបញ្ហាគ្រោះធម្មជាតិរន្ទះបាញ់នេះ ក្រសួងធនធានទឹក និងឧតុនិយម រួមទាំងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ធ្លាប់បានជូនដំណឹងហើយថា សូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនៅពេលមានភ្លៀងធ្លាក់ ដូចជាមិនត្រូវប្រើប្រាស់ទូរស័ព្ទ និងមិនត្រូវដើរកាត់ពាសវាលពាសកាលផងដែរ៕

photo_2016-06-05_19-04-34

មតិយោបល់