ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសម្នាក់ត្រូវគេសម្លាប់កាត់ក្បាល យកទៅបាត់ សល់តែដងខ្លួន

កំពង់ស្ពឺ: បុរសម្នាក់ ត្រូវគេសម្លាប់កាត់ក្បាលយកទៅបាត់ ទុកតែដងខ្លួនចោលក្នុងចំការស្វាយ បង្កឲ្យមានការភ្ញាក់ភ្អើល ទ្បើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២២ ខែមេសា ឆ្នាំ២០១៦ នៅក្នុងចំការស្វាយ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវជនមិនស្គាល់សម្លាប់ដោយកាត់ក្បាល មានឈ្មោះ សៅ ស៊ីវ អាយុ៦២ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ មន្ត្រីសមត្ថកិច្ចដដែរបានបញ្ជាក់ តាមការបញ្ជាក់ពីសាច់ញាតិ ជនរងគ្រោះថា មុនពេលកើតហេតុ ពេលព្រឹកជនរងគ្រោះឈ្មោះ សៅ ស៊ីវ បានដឹងគោយកទៅចងឲ្យស៊ីស្មៅ នៅក្នុងចំការស្វាយ កន្លែងកើតហេតុ ដែលចំការស្វាយនេះ ម្ចាស់គេពុំបាននៅទេ។ លុះដល់ពេលរសៀលសាច់ញាតិត្រលប់មកវិញ ក៍បាននាំគ្នា ដើររកនៅចំការស្វាយខាងលើនោះ ហើយក៍បានប្រទះឃើញ ជនរងគ្រោះស្លាប់នៅក្រោមដើមស្វាយតូចមួយ ដោយពុំមានក្បាលទេ នៅតែដងខ្លួន។ ខណៈនោះសាច់ញាតិបានបន្ត ដើររកក្បាលជនរងគ្រោះ សព្វទីកន្លែងដែរ តែរកមិនឃើញ។

សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ពិនិត្យសកសព ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវជនមិនស្គាល់មុខ សម្លាប់ដោយកាត់ក្បាលនោះមែន។ សមត្ថកិច្ចបានដាក់ការសង្ស័យក្នុងអំពើឃាត្តកម្មនេះ អាចពាក់ពន្ធរឿងអាបធ្មប់។ ពេលនេះសមត្ថកិច្ចកំពុង ស្វែងរកជនល្មើស និងក្បាលជនរងគ្រោះ៕

photo_2016-04-23_14-56-11kompong Speu kompong Speu1 (2)

មតិយោបល់