ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គោយន្តកន្ត្រៃ ព្រលះនាក់ជិះម៉ូតូស្លាប់២នាក់ប្តីប្រពន្ធ

កំពង់ឆ្នាំង: គោយន្តកន្ត្រៃមួយគ្រឿង បើកបរពេលយប់គ្មានភ្លើងបំភ្លឺផ្លូវ ធ្វើឱ្យនាក់ជិះម៉ូតូ២នាក់ប្តីប្រពន្ធ មើលមិនឃើញក៏បុកពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង២នាក់តែម្តង។ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នាវេលាម៉ោង០៧យប់ នៅលេិីផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១១៧ និង១១៨ ភូមិព្រៃតាមមូង ឃំុផ្សារស្រុកបរិបូណ៌។

លោក ជាង សុវណ្ណារិទ្ធ មន្ត្រីនគរបាល ស្រុកបរិបូណ៌ បានប្រាប់ថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៏នេះមានឈ្មោះ សយ ភារុន ភេទបប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ជ្រឹង យាុំងប៊ឺង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ជាប្តីប្រពន្ធ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ អ្នកទាំង២ស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបរគោយន្តបានគេចខ្លួនបាត់។

មន្ត្រីនគរបាលរូបនេះបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលឱ្យ ខាតម៉ូតូ០១គ្រឿង និងគោយន្ត នឹងបានយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកបរិបូណ៌៕

photo_2016-04-23_10-47-28 photo_2016-04-23_10-47-26 photo_2016-04-23_10-47-27 (2) photo_2016-04-23_10-47-27

មតិយោបល់