ចិន: ពិតជាអស្ចារ្យមែន ប្រទេសចិនបានបង្ហាញពីរូបភាពដំបូងនៃយានអវកាស ដែលគ្រោងនឹងធ្វើដំណើរ ទៅកាន់ភពព្រះអង្គារនៅពាក់កណ្តាលឆ្នាំ២០២០ ដែលត្រូវបានរចនាឡើង ដើម្បីស្វែងរកផ្ទៃភពផែនដី សម្រាប់រយៈពេលបីខែរបស់ខ្លួន ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ខ្លួនមានគោលបំណងចុង ក្រោយបំផុតនៃកម្មវិធីអវកាស ដែលជាមហិច្ឆិតារបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៦។
កាលពីឆ្នាំ២០០៣ ប្រទេសចិន បានក្លាយជាប្រទេសទីបី ដែលបានឲ្យបុរសម្នាក់ជិះយាននេះ ទៅកាន់លំហ អវកាសជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតរបស់ខ្លួនផ្ទាល់ បន្ទាប់ពីអតីតសហភាពសូវៀតនិងសហរដ្ឋអាមេរិក។
ចិនបានសរសើរពីផែនការរបស់ខ្លួន សម្រាប់ការរុករកភពព្រះច័ន្ទនាចុងឆ្នាំ២០១៣ ដែលបានបញ្ចប់ ការចុះចតដំបូងចាប់តាំងពីឆ្នាំ១៩៧៦ ជាមួយនឹងយានប្រភេទ Chang’e-3 និងយាន Jade Rabbit របស់ខ្លួន។ ហើយបេសកកម្មអវកាសចុងក្រោយបំផុតរបស់ចិន នៅក្នុងខែតុលា មានបំណងធ្វើដំណើរ ទៅចុះចតនៅភពព្រះច័ន្ទ ត្រឹមឆ្នាំ២០៣៦។
នៅក្នុងរបាយការណ៍ចុងកាលពីថ្ងៃអង្គារ បាននិយាយថា យានអវកាសនេះ វាមានទម្ងន់ ២០០គីឡូក្រាម ស្មើនឹង ៤៤១ផោន នឹងមានកង់យានប្រាំមួយ និងបានបំពាក់ដោយបន្ទះសូឡា ថាមពលព្រះអាទិត្យចំនួនបួន ផងដែរ៕
មតិយោបល់