ព័ត៌មានសុខភាព

វិធីកាត់បន្ថយស្នាមបែកសង្វារ ពេលមានផ្ទៃពោះ

ការផ្លាស់ប្តូររូបរាងកាយជារឿងធម្មតាទៅហើយ សម្រាប់ស្ត្រីដែលឆ្លងកាត់ដំណាក់ការពរពោះ ជាពិសេសស្នាមសង្វារនឹងស្វាគមន៍ក្រោយពេលសម្រាល។
ជាទូទៅស្នាមសង្វារកើតមានឡើងនៅលើតំបន់ពោះ, ត្រគាក, ដៃ ឬភ្លៅ…។ នៅក្នុងករណីខ្លះ ស្នាមសង្វារកើតឡើងដោយសារតែតំណពូជ, ឡើងទម្ងន់ ឬបន្ទាប់ពីការមានផ្ទៃពោះ។
តែទោះជាយ៉ាងណា ស្នាមសង្វារទាំងនេះអាចព្យាបាលបាន ដោយមិនបាច់ចំណាយប្រាក់ច្រើន ឬប្រើផលិតដែលមានជាតិគីមីឡើយ។

ទឹកឃ្មុំ៖ ទឹកឃ្មុំមានផ្ទុកជាតិសំណើម និងផ្តល់នូវសារធាតុទឹក ដែលមានលក្ខណៈសម្បត្តិជួយកាត់បន្ថយស្នាមសង្វារបាន។ អនុវត្តទឹកឃ្មុំថ្នមៗនៅលើស្នាមសង្វាររបស់អ្នក រួចទុកមួយស្របក់ធំ ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ទឹកក្រូចឆ្មា៖ ទឹកក្រូចឆ្មា គឺជាគ្រឿងផ្សំមួយដែលល្អបំផុត ត្រូវបានគេប្រើដើម្បីព្យាបាលស្នាមសង្វារ។ លាបទឹកក្រូចឆ្មានៅលើស្នាមសង្វារជារៀងរាល់ថ្ងៃនៅលើស្នាមសង្វារ វានឹងកាត់បន្ថយបន្តិចម្តងៗ។

ស៊ុតស៖ ប្រូតេអ៊ីដែលមានវត្តមាននៅក្នុងស៊ុតស អាចជួយធ្វើឲ្យស្បែកវិលរកសភាពដើមវិញ។ លាបស៊ុតសនៅកន្លែងដែលមានបញ្ហា រួចទុកឲ្យវាស្ងួតដោយខ្លួនឯងទើបលាងសម្អាតចេញ។

ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ គឺជាធាតុផ្សំមួយទៀតដែលប្រើសម្រាប់កម្ចាត់ស្នាមសង្វារ។ មិនតែប៉ុណ្ណោះ ឱសថធម្មជាតិមួយនេះអាចជួយដោះស្រាយបញ្ហាស្បែកផ្សេងៗទៀត។ អនុវត្តជែលប្រទាលកន្ទុយក្រពើនៅលើស្នាមសង្វារ ហើយលាងជម្រះចេញពេលវាស្ងួត៕

reduce-stretch-pregnancy

មតិយោបល់