ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុនរត់រកចិន និងកូរ៉េខាងត្បូងយ៉ាងប្រញាប់ ក្រោយពេលកូរ៉េខាងជើងបាញ់មីស៊ីលគំរាម

ជប៉ុន: ជប៉ុន ចិន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុ និងធ្វើតាមពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ U.N.ក្រោយពីការបាញ់បង្ហោះមីស៊ីលថ្មីបំផុតរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅរកប្រទេសជប៉ុននៅព្រឹកថ្ងៃពុធនេះ។

យោងតាមសារព័ត៌ Channel News Asia ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានប្រាប់សន្និសីទកាសែត ក្រោយពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំត្រីភាគី ជាមួយប្រទេសចិន និង កូរ៉េខាងត្បូង ដែលជាប្រទេសសមភាគីថា «យើងបានបញ្ជាក់គ្នាហើយថា យើងនឹងជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន ហើយពិនិត្យមើលសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ។

គួរបញ្ជាក់ថា នាវាមុជទឹករបស់កូរ៉េខាងជើងមួយគ្រឿងបានបាញ់មីស៊ីលឆ្លងទ្វីបនៅព្រឹកថ្ងៃពុធនេះដែលបានហោះចម្ងាយប្រហែល៥០០ គីឡូម៉ែត្រ ឆ្ពោះទៅរកប្រទេសជប៉ុនក្នុងគោលបំណងបង្ហាញពីភាពល្អប្រសើរកាន់ខ្លាំងឡើងផ្នែក សមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសនៅដាច់ពីគេមួយនេះ ដែលបានបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់ ផ្គើនដល់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

japan24

មតិយោបល់