ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និយាយថាកូរ៉េខាងជើងនឹងទៅកាន់ថ្ងៃអវសានប្រសិនបើប្រទេសនេះបន្តគោលនយោបាយបែបនេះ

ជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ (Shinzo Abe)បាននិយាយនៅថ្ងៃពុធនេះថា លោកចង់ឱ្យកូរ៉េខាងជើងដឹងថាការធ្វើដូចនេះ វានាំប្រទេសកូរ៉េខាងជើងនឹងទៅកាន់ថ្ងៃអវសានប្រសិនបើប្រទេសនេះបន្តគោលនយោបាយរបស់ខ្លួនបែបនេះបន្តទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧។

លោកអាបេបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកចង់ពិភាក្សាពីស្ថានការណ៍កូរ៉េខាងជើង ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពូទីន (Vladimir Putin ) បន្ទាប់មកទៀត ជួបប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅក្នុងកិច្ចប្រជុំត្រីភាគីនៅឯទីក្រុង Vladivostok ប្រទេសរុស្ស៊ីកនាសប្តាហ៍នេះ។ លើសពីនេះទៅទៀត លោកអាបេ និងលោកពូទីន ក៏និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ ចនិងសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរផងដែរ។

សូមជម្រាបថា កិច្ចប្រជុំត្រីភាគីកើតឡើងទំនងជាបណ្ដាលមកពីកូរ៉េខាងជើង បានធ្វើការបាញ់គ្រាប់មីស៊ីល និងតេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ៕

មតិយោបល់