ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ដ្រីនគរបាល ប៉ុស្ដិ៍ប្រទះឡាង ម្នាក់ជាប់ចោទពីបទ រំលោភសេពសន្ទវៈ ត្រូវសមត្ថកិច្ចកសាងសំណុំ បញ្ជូនទៅតុលាការ

ភ្នំពេញ:ករណីមន្ដ្រីនគរបាលរដ្ឋបាលប៉ុស្ដិ៍រដ្ឋបាលប្រទះឡាងម្នាក់ ត្រូវបាននារីជាអតីតសង្សា ដាក់ពាក្យបណ្ដឹងពីបទរំលោភសេពសន្ទវៈ ក្រោយពេលឮថា ជនសង្ស័យដោះដៃទៅរៀបការជាមួយនារីដ៍ទៃ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ សំណុំរឿងមួយនេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ហេតុការណ៍នារីរងគ្រោះដាក់ពាក្យបណ្តឹង កើតឡើង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីរងគ្រោះ ឈ្មោះ ថេន ចន្ទ័បូរមី អាយុ ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ពងទឹក មានទីលំនៅក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ខ្លួន និងជនសង្ស័យ បានស្រលាញ់គ្នារយៈពេល៣ឆ្នាំកន្លងមកហើយ តែខ្លួន និងជនសង្ស័យ ទើបតែមានភាពស្និទ្និស្នាល និងគ្នាកាលពីដើមឆ្នាំ ២០១៦ ហើយខ្លួន និងជនស្ស័យក៍ធ្លាប់បានដើរលេងជាមួយគ្នាជាច្រើនលើកច្រើនសារ។ លុះមកដល់យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ អ្នកភូមិបានប្រារព្ធពិធីបុណ្យដារឆ្លងភូមិ ហើយក៍មានការចាក់ធុងបាស រាំលេងកម្សាន្ដ បន្ទាប់មកខ្លួនបានសុំម្ដាយមកលេង រួចក៍បានជួបជាមួយ និងជនសង្ស័យ ក្រោយមករូបនាងត្រូវបានជនសង្ស័យបបួលមកទីស្នាក់ការប៉ុស្ដិ៍ប្រទះឡាង ដោយប្រាប់ទៅប្ដូរខោអាវទៅចាប់ករណីគ្រឿងញៀន តែពេលមកដល់បែរជាអូសរូបនាងចូលក្នុងបន្ទប់នាយប៉ុស្ដិ៍ រួចធ្វើសកម្មភាព ដោយដៃម្ខាងច្របាច់កនាង ហើយដៃម្ខាងទៀតដោះសម្លៀកពាក់ ហើយបានធ្វើសម្មភាពរំលោភបានសម្រេចតែម្ដង។

ក្រោយពីធ្វើសកម្មភាពរំលោភនាងបានសម្រេចហើយ ជនសង្ស័យបានលួងលោមរូបនាងថា រូបគេ នឹងប្រាប់ឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹង នាងតាមប្រពៃណី ហើយនាងក៍បានយល់ព្រម ដោយពុំមានការប្ដឹងផ្ដល់នោះទេ ដោយខ្លួនសុខចិត្តរង់ចាំការសន្យា។

នារីរងគ្រោះរៀបរាប់បន្តថា លុះកន្លងបានប៉ុន្មានខែក្រោយមក នាងក៍បានលេចលឭដំណឹងថា ជនសង្ស័យបានចូលស្ដីដណ្ដឹងនារីដទៃ ដោយគ្រោងនឹងរៀបការនៅក្នុងខែ ឧសភា ខាងមុខនេះទើបខ្លួនមិនសុខចិត្ដ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រទះឡាង ដើម្បីឲ្យជួយរកយុត្ដិធម៌ដល់រូបនាង។

បើតាមការឲ្យដឹងពីជនសង្ស័យឈ្មោះ សៀង ឆេងអាន អាយុ២៨ ឆ្នាំ មុខរបរជាមន្ដ្រីនគរបាលប៉ុស្ដិ៍ប្រទះឡាងតែម្ដង ដែលមានទីលំនៅ ក្នុងភូមិកើតហេតុ បានឲ្យដឹងថា ខ្លួនពិតជាបានមានទំនាក់ទំនងស្នេហា ជាមួយនារីនោះពិតប្រាកដមែន តែខ្លួនមិនបានប្រព្រឹត្ដិនូវរឿងដូចដែលនារីម្នាក់នេះចោទនោះទេ ។

ពាក់ព័ន្ធទៅ នឹងករណីនេះលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងអំពីការរំលោភសេពសន្ទវៈ កម្លាំងជំនាញរបស់លោក បានសហការជាមួយនគរបាលកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យដល់ចំណុចកើតហេតុ ដើម្បីស្វែងរកវត្ថុតាងផ្សេងៗ អស់រយៈពេលជាច្រើនម៉ោង ជាលទ្ធផល គឺមិនមានឃើញអ្វីសម្រាប់ដាក់បន្ទុកទៅលើជនសង្ស័យនោះឡើយ ។ ដូច្នេះសំណុំរឿនេះមានតែបញ្ជូនបន្តទៅកាន់ស្ថាប័នតុលាការជាអ្នកស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៀត៕

photo_2016-04-23_14-31-07 photo_2016-04-23_14-31-10

មតិយោបល់