ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាធ្វើឲ្យខូចខាតដោយចេតនា

កណ្តាលៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចលើផ្លូវកៅស៊ូលេខ១២១០ ស្ថិតនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ ណឹម ស៊ុនឡាយ ហៅរស្មី (ឃាត់ខ្លួន) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ២.ឈ្មោះ រុំ ហ៊ង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង០២នាក់ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

សម្ភារៈខូចខាត៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន​ពីរគ្រឿង​ ។

វត្ថុតាងចាប់យក៖ ១.ដុំឥដ្ឋប្រហោងចំនួន០៣ដុំ ។ ២.ឈើបន្ទះក្ដារចំនួន០១បន្ទះ រហែកជា០២ចម្រៀក ។

នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូម្នាក់មួយគ្រឿង ហើយឈប់ចាក់សាំង ស្របពេលនោះជនសង្ស័យ ជិះម៉ូតូឆ្លងកាត់ទីនោះ បានមើលមុខគ្នា និងបានចង្អុលមុខគ្នា ដោយមានការភាន់ច្រឡំ ភ្លាមនោះជនសង្ស័យ ជិះម៉ូតូត្រលប់ក្រោយវិញ បានឈប់ស្ទុះមកវាយឈ្មោះ រ៉ន រិន ត្រូវចំថ្ងាស ភ្លាមនោះជនរងគ្រោះ បានរត់ចោលម៉ូតូក៏ត្រូវជនសង្ស័យវ៉ៃកម្ទេចម៉ូតូទាំងពីរគ្រឿង នៅកន្លែងកើតហេតុ ។

ថ្ងៃកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បាននាំខ្លួនជនសង្ស័យទាំង០២នាក់ មកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំងពីបានសារភាព ខ្លួនពិតជាបានប្រព្រឹត្ត ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់