ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ! ផ្ទុះអាវុធព្រឹកមិញចំនួន ៤គ្រាប់ ក្នុងរឿងជម្លោះមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ជាមួយអ្នកជិតខាង គឺផ្ដើមចេញពីសត្វឆ្កែរបស់ជនរងគ្រោះ…

ភ្នំពេញ: នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីមន្ដ្រីប៉ូលិស ឈ្លោះគ្នាជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន ៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ១គ្រាប់ចំខ្នង។

ជនសង្ស័យឈ្មោះ សុង វិសិដ្ឋ ភេទប្រុស មុខរបរមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង មូលហេតុ៖ ផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នា កាលពីពេលកន្លងទៅផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯជនសង្ស័យ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់