ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តំណាងអយ្យការកំពុងសាកសួរថៅកែហាងកាត់ដេរ រតនៈរចនាម៉ូដ ពាក់ព័ន្ធសំណុំរឿង ហិង្សាលើតាកង់៣

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់នៅមុននេះបន្តិចថា លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងតែសាកសួរបុរសជាថៅកែហាងកាត់ដេរសម្លៀកបំពាក់ យីហោ រតន:រចនាម៉ូដ។ ប្រភពដដែលបន្តថា ការសាកសួរនេះនឹងធ្វើឡើងរហូតដល់ចប់សព្វគ្រប់តែម្តង ដោយសមត្ថកិច្ចមិននាំយកជនជាប់សង្ស័យត្រឡប់ទៅស្នងការនគរបាលរាជធានីភ្នំពេញនាថ្ងៃត្រង់នេះទេ។

ប្រភពបញ្ជាក់ថា មកដល់ម៉ោងជិត១២ ថ្ងៃត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នោះ តំណាងអយ្យការនៅមិនទាន់សម្រេចចោទប្រកាន់ជនជាប់សង្ស័យជាផ្លូវការនោះទេ។

សូមបញ្ជាក់ថា ជនជាប់សង្ស័យមានឈ្មោះ ពៅ រតន: ហៅប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្រោយពីជនជាប់សង្ស័យរងការចោទថា បានវាយទៅលើបុរសវ័យចំណាស់ជាអ្នករត់រ៉ឺម៉កកង់បីម្នាក់ បណ្តាលឲ្យបាក់ដៃឆ្វេង នៅគ្រាដែលបុរសរងគ្រោះឈប់រ៉ឺម៉កកង់បីរបស់គាត់នៅមុខហាងកាត់សម្លៀកបំពាក់របស់ជនជាប់សង្ស័យដើម្បីរង់ចាំភ្ញៀវ។

ហេតុការណ៍ហិង្សា ខាងលើបានកើតឡើង កាលពីម៉ោងជិត១១យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នៅមុខផ្ទះជនជាប់សង្ស័យ នៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន៕

ថៅកែហាងរចនាម៉ូដ (8)

ថៅកែហាងរចនាម៉ូដ (9)

ថៅកែហាងរចនាម៉ូដ (2)

ថៅកែហាងរចនាម៉ូដ (3)

ថៅកែហាងរចនាម៉ូដ (4)

ថៅកែហាងរចនាម៉ូដ (5)

ថៅកែហាងរចនាម៉ូដ (6)

ថៅកែហាងរចនាម៉ូដ (7)

មតិយោបល់