ព័ត៌មានជាតិ

រួមគ្នាទប់ស្កាត់និង អនុវត្តច្បាប់គ្រប់គ្រងថ្នាំជក់កម្ពុជា ដើម្បីបរិស្ថានគ្មានផ្សែងបារី

ភ្នំពេញ: ដើម្បីបញ្ជ្រាបការយល់ដឹង បន្ថែមដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ ដែលបណ្តាលមកផ្សែងបារី ដោយរួមគ្នា ទប់ស្កាត់និង អនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំជក់នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព អង្គការ ចលនាដើម្បី សុខភាពកម្ពុជា អង្គការសុខភាព ពិភពលោក រួមជាមួយសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦សីហានេះ បានបើក វគ្គបណ្តុះបណ្តាលដល់ មន្រ្តីថ្នាក់ដឹកនាំមូលដ្ឋាន និងម្ចាស់ អាជីវកម្ម ក្នុងខណ្ឌសែនសុខ និងបានបង្ហាញពី ជំងឺកាចសាហា ទាំងឡាយដែលបណ្តាលមកពី ការប្រើប្រើប្រាស់ផលិផលថ្នាំជក់។

លោកស្រី ព្រំ រដ្ឋា អភិបាលរង ខណ្ឌសែនសុខ បានលើកឡើងថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវតែ ចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ដែលចង្អុលបង្ហាញដោយច្បាប់ និងលិខិតបទដ្ឋាន ស្តីពីការត្រួតពិនិតថ្នាំជក់ ដើម្បីចូលរួម លើកកម្ពស់ជីវភាពសុខភាព ប្រជាពលរដ្ឋ។ “យើងមិនចង់ឲ្យសាច់ញ្ញាតិ យើងណាម្នាក់ រងគ្រោះ ដោយសារការជក់ និងការស្រូបផ្សែងបារីពីគេដែរ ជាពិសេសកូនចៅ របស់យើង ដូច្នេះយើងត្រូវការពារខ្លួនយើង ការបារម្ភបងប្អូនយើង សាច់ញ្ញាតិយើង និងមនុស្សគ្រប់គ្នា ”ដោយរួមគ្នាទប់ស្កាត់កុំឲ្យ បរិស្ថានមានផ្សែងបារី។

លោកស្រីបានណែនាំឲ្យពលរដ្ឋ ម្ចាស់អាជីវកម្ម ត្រូវបិទស្លាកសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់។ អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាន មិនបានអនុវត្ត ត្រូវពិន័យអន្តរការណ៍ ជាប្រាក់៥ម៉ឺនរៀល មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់ គោះក្រញ៉មបារី នៅកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ ប្រភេទណាក៏ដោយ ។ ត្រូវណែនាំឲ្យ អ្នកជក់ទៅខាងក្រៅ បើមិនស្តាប់ត្រូវសហការ ជាមួយអាជ្ញាធរ ចាត់វិធានការបន្ត ត្រូវតាំងបង្ហាញឬលក់បារី ដែលមានសារព្រមានសុខភាព ជារូបនិងភាសារខ្មែរ នៅលើកញ្ចប់ផលិតផលថ្នាំជក់ បើមិនអនុវត្ត តាមត្រូវពិន័យ អន្តរការណ៍ មួយម៉ឺនរៀល ។ ចំពោះម៉ាត ភោជនីយដ្ឋាន និងស្ថានីយ៍ប្រេងឥន្ធន: មិនត្រូវបានអនុញ្ញាតឲ្យ លក់បារីជាដាច់ខាត បើមិនអនុវត្តន៍ត្រូវ ពិន័យអន្តរការណ៍ពី ១សែនទៅ១លានរៀល។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា បញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់និង បង្ករឲ្យមានជំងឺ កាចសាហាវ ជាច្រើន ប្រភេទដ៏គួរឲ្យព្រួយបារម្ភ និងបានឆក់យកជីវិតមនុស្ស ជារៀងរាល់ថ្ងៃដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកបំពង់ក ជំងឺបេះដូង សរសៃឈាម ជំងឺទឹកនោមផ្អែមនិង ជំងឺផ្លូវដង្ហើម ៕

photo_2016-08-26_12-59-17 photo_2016-08-26_12-59-19 photo_2016-08-26_12-59-20 photo_2016-08-26_12-59-21 photo_2016-08-26_12-59-22

មតិយោបល់