ព័ត៌មានជាតិ

បាញ់ ២គ្រាប់ ប្លន់យកម៉ូតូ Scoopy​ នៅស្ពានស្ទឹងមានជ័យ តែមិនបានសម្រេច

ភ្នំពេញ៖ ក្រុមចោរមានគ្នា៣នាក់ បានបាញ់ប្លន់យកម៉ូតូម៉ាក Scoopy​ ពីជនរងគ្រោះ​មានគ្នា៣នាក់ ប៉ុន្តែករណីបាញ់ប្លន់ប៉ុនប៉ងនេះមិនបាន​សម្រេចនោះទេ គ្រាន់តែបង្កឲ្យរងរបួស ២នាក់។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់ប្លន់យកម៉ូតូខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង ៣៖០០នាទីទៀបបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ​ខណ:ជនរងគ្រោះទាំង ៣នាក់ កំពុងជិះម៉ូតូត្រឡប់មកពីក្លឹបប្លូធូ នៅខណ្ឌសែនសុខ ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុពួកគេបានជិះម៉ូតូចេញពីក្លឹប ប្លូធូ នៅខណ្ឌសែនសុខ រួចបានបន្តដំណើរតាម២៧១​ ទិសដៅពីពេទ្យលោកសង្ឃឆ្ពោះទៅ​ក្បាលថ្នល់ លុះជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យបានបន្តិច ស្រាប់មានជនសង្ស័យ ៣នាក់ជិះម៉ូតូម៉ាក Duke មិនចាំពណ៌ បានសំឡុតយកម៉ូតូហើយបាញ់មួយគ្រាប់។ លុះជិះបានពាក់កណ្តាលស្ពាន បាញ់មួយគ្រាប់ទៀត បណ្តាលឲ្យរងរបួស ២នាក់ បន្ទាប់មកជនរងគ្រោះ ខំបើកម៉ូតូទាំងរបួសចុះពីលើស្ពាន ទៅបុករនាំងថ្មបែងចែកទ្រូងផ្លូវ ហើយស្រែកឲ្យគេជួយ៕
851333852_10048_1597202595727786186

850633322_100783_5035667034402633493850637046_100470_7686701463470135726

មតិយោបល់