ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនជាតិបារាំង ហៅខ្ទើយមកដេករួមមេត្រី អស់ទាំងលុយ អស់ទាំងគ្រឿងអលង្ការ ជាង១ម៉ឺនដុល្លារ

សៀមរាបៈ ខ្ទើយប្រុសធ្វើស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានចាប់ខ្លួន ទៅតាមបណ្តឹងបុរសជនជាតិបារាំង ជាប់ពីបទលួចលុយ និងគ្រឿងអលង្ការ សរុបជាង១ម៉ឺនដុល្លារ ក្នុងផ្ទះសំណាក់។

ការឃាត់ខ្លួននេះ គឺធ្វើឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅម្តុំផប់ស្ទីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈពេលកំពុងទាក់ភ្ញៀវ។

មន្ត្រីនគរបាលលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ដោយយោងតាមបណ្តឹងរបស់បុរសជនជាតិបារាំង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ គាត់បានស្នាក់នៅសណ្ឋាគារឌឺព្រីនអង្គរ ដោយបានបបួល នាងខ្ទើយនោះមកគេងដោយឲ្យ៥០០ដុល្លារ ហើយស្រាប់តែដេកលក់ នាងខ្ទើយនោះបានលួចយកខ្សែក មាសទម្ងន់៥តម្លឹង និងបន្តោងព្រះ៣ព្រះអង្គដាក់លើតុស្រាប់ភ្ញាក់ឡើងបាត់ខ្សែកតែម្តង។

សមត្ថកិច្ចបានបន្ដទៀតថា ជនសង្ស័យមានឈ្មោះ សុខ សីហា ភេទខ្ទើយ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួលភូមិទ្រាំ សង្កាត់ស្លក្រាមក្រុងសៀមរាប។ ជនសង្ស័យបានយកលុយទាំងអស់ ទៅដើរលេងប្រទេសថៃ និងកែសុដន់ រួចក៏វិលត្រលប់មកខេត្តសៀមរាបវិញ ក៏ត្រូវបានកម្លាំងនគរបាលតាមចាប់បានតែម្តង។

មន្ត្រីដដែលបន្តបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចបានដកហូតយកពីជនសង្ស័យបានចំនួន២៦៥ដុល្លារលុយថៃ៨០០០បាត បន្តោងព្រះចំនួន២អង្គប្រគល់ទៅឲ្យ បុរសជនជាតិបារាំងវិញហើយ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕

ខ្ទើយខ្ទើយបោកជនបរទេស (1)

មតិយោបល់