ឥណ្ឌាៈ ដំរី៣ក្បាលបានងាប់ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានបើកបុកពួកវា នៅភាគខាងកើតរដ្ឋ West Bengal ប្រទេស ឥណ្ឌា កាលពីយប់ថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មាន ndtv ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតឡើងនៅពេលដែលដំរី ៣ក្បាល បាននាំគ្នាដើរឆ្លងកាត់ផ្លូវ ខណៈដែលរថភ្លើង កំពុងធ្វើដំណើរនៅក្បែរតំបន់ Bishnupur។
គួរបញ្ជាក់ដែរថា ឥណ្ឌាជាប្រទេសមួយ ដែលសម្បូរដោយសត្វដំរី ហើយជាញឹកញាប់ ពួកវាតែងត្រូវងាប់ ដោយសារតែឧប្បត្តិហេតុផ្សេងៗដូចជា ការបរបាញ់ពីសំណាក់ព្រានព្រៃ ត្រូវឆក់ចរន្តអគ្កិសនី ការដាក់ថ្នាំបំពុលរបស់កសិក ដើម្បីការពារផលដំណាំ និងដើរឆ្លងផ្លូវអំទ្បុងពេលរថភ្លើងកំពុងធ្វើដំណើរ៕
មតិយោបល់