បាត់ដំបងៈ ប្រជាជនខ្មែរ០៤នាក់ ដែលលួចចូលប្រទេសថៃ ចូលកាប់ឈើហើយប៉ូលិសថៃបានចាប់កាលពីម៉ោង ១រសៀលថ្ងៃទី២៦ ខែសីហាកន្លងទៅ នៅភូមិខ្លងហាត ឃុំខៅស្មីង ស្រុកមឿងខេត្តត្រាតនោះ ថៃបានបញ្ជូនមកដល់ ស្នងការដ្ឋានប៉ូលិសខេត្តត្រាតហើយ។
ក្រោយពីការសាកសួររបស់ប៉ូលិសថៃ បញ្ជាក់ឲ្យដឹងថា ពួកគេលួចចូលមកតាមម្តុំច្រកពាមតា ស្រុកសំឡូតខេត្តបាត់ដំបង តាមជើងភ្នំក្បាលឡាន(ទឹកដីថៃ)និងចូលទៅកាត់ឈើ នៅម្តុំភូមិ ថាគុំ ឃុំខៅស្មីង ស្រុកមឿង ខេត្តត្រាត។
បើតាមប៉ូលិសព្រំដែនថៃប្រចាំច្រកថាសេន ទល់មុខច្រកថ្មដា បានប្រាប់ថា នៅថ្ងៃអង្គារខាងមុខនេះ នឹងប្រគល់ឲ្យភាគីកម្ពុជាវិញតាមច្រក៤០០ ស្រុក សំឡូតខេត្តបាត់ដំបងហើយ៕
មតិយោបល់