ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បាននិយាយថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានអនុញ្ញាតឲ្យកងកម្លាំងអ៊ីរ៉ាក់ វាយប្រហារគោលដៅរដ្ឋអ៊ីស្លាម នៅក្នុងប្រទេស ដោយមិនចាំបាច់ រង់ចាំការអនុញ្ញាតពីអាជ្ញាធរក្រុងដាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ការផ្លាស់ប្ដូរនេះ បានកើតឡើងនៅពេល ប្រទេសជិតខាងទាំងពីរ ដែលជាសម្ព័ន្ធមិត្តនឹងគ្នា បានធ្វើការសម្របសម្រួល ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងគូប្រជែងរបស់ពួកគេ មុនពេលការដកកងទ័ពអាមេរិកចេញពីស៊ីរី តាមការគ្រោងទុក។
ក្រុមរដ្ឋអ៊ីស្លាម នៃប្រទេសអ៊ីរ៉ាក់ និងក្រុម Levant បានប្រកាសរដ្ឋធានីកាលីហ្វាត ជារបស់ពួកគេ ស្ថិតនៅក្នុងទីក្រុង Raqqa របស់ស៊ីរី កាលពីឆ្នាំ ២០១៤ បន្ទាប់ពីការរឹបអូសយកវាពីប្រទេសស៊ីរី៕
មតិយោបល់