ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍តួកគី៖ សង្ស័យពួកសកម្មប្រយុទ្ធឃើដ បាញ់គ្រាប់រ៉ុក្កែតនៅឯព្រលានយន្តហោះទីក្រុង Diyarbakir

តួកគីៈ ភ្នាក់ព័ត៌មាន Dongan រាយការណ៍មកថា សង្ស័យពួកសកម្មប្រយុទ្ធឃើដ បាញ់គ្រាប់រ៉ុក្កែត នៅឯព្រលានយន្តហោះ ក្នុងទីក្រុង Diyarbakir ភាគអាគ្នេយ៍ប្រទេសតួកគី កាលពីថ្ងៃសៅរិ៍ បណ្ដាលឲ្យអ្នកដំណើរ និងបុគ្គលិកភ័យរត់ស្លន់ស្លោ ប៉ុន្តែមិនទាន់មានរបាយការណ៍អ្នកស្លាប់ និងរងរបួស នោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយ NTV បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៤ ត្រូវបានបាញ់នៅឯប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យមួយ នៅខាងក្រៅបន្ទប់វីអាយភី ហើយខណៈនោះអ្នកដំណើរ និងបុគ្គលិកបាននាំគ្នារត់ចូលទៅក្នុងអគារ ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ដែរថា Diyarbakir ជាទីក្រុងសំខាន់នៅភាគអាគ្នេយ៍ប្រទេសតួកគី ដែលវាជាកន្លែង ពួកសកម្មប្រយុទ្ធឃើដភាគច្រើន បានធ្វើការបះបោររយៈពេលបីទសវត្សរ៍កន្លងមកហើយ៕

suspected Kurdish militants fire rock

មតិយោបល់