ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខឹងខាងស្រីមិនស្នេហ៍ យកកាំបិតប្រល័យជីវិតទាំងគូ

កំពង់ស្ពឺ: ស្រ្តីវ័យក្មេងម្នាក់ ត្រូវបុរសម្នាក់ ចាក់សម្លាប់កាលពីព្រឹកមិញ នៅក្នុងផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីតួអង្គប្រុសសុំស្នេហ៍ ហើយតួអង្គស្រីមិនយល់ព្រម ក៏ឈានដល់ការចាក់ប្រហារជីវិតតួអង្គស្រី រួចចាក់ប្រហារខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។

ប្រធានស្នាក់សន្តិសុខ៥៥១ លោក ស៊ុម សារិទ្ធ ប្រាប់ Post News ឲ្យដឹងថា នៅម៉ោង៧៖៤០នាទី ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងផ្សារឧត្តុង្គ បន្ទាប់ពីបុរសម្នាក់ បានយកកាំបិតចាក់ប្រហារទៅលើនារីម្នាក់ បណ្ដាលឲ្យស្លាប់ ហើយក៏ចាក់ខ្លួនឯងជាច្រើនកាំបិតផងដែរ។

បើតាមលោក ស៊ុម សារិទ្ធ បញ្ជាក់ថា ករណីឃាតកម្មចាក់សម្លាប់គ្នានេះ ដំបូងឡើយបុរសឈ្មោះ ស៊ឹម ម៉ូត អាយុ៣៥ឆ្នាំ មុខរបរជាជាងតោន មានទីលំនៅភូមិតាជា ឃុំព្រះស្រែ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ បានលួចស្រឡាញ់លើតួអង្គស្រីឈ្មោះ ង៉ែត ចន្ធូ អាយុ២៥ឆ្នាំ មុខរបរជាជាងកាត់ដេរ មានទីលំនៅភូមិឃ្លាំង ឃុំវាំងច័ន្ទ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។ លោកបញ្ជាក់បន្ថែមថា នៅពេលដឹងថា តួអង្គស្រីមិនព្រមស្រឡាញ់ ដោយតូចចិត្តខ្លាំងនោះ តួអង្គប្រុសក៏កើតគំនិតគំគួនរហូតដល់យកកាំបិតទៅចាក់តួអង្គស្រីនៅក្នុងផ្សារឧត្ដុង្គ បណ្ដាលឲ្យនាងដេកដួលក្នុងថ្លុកឈាម លុះពេលបញ្ជូនទៅដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្ដង។ជាមួយគ្នានោះ តួអង្គប្រុសក៏បានចាក់ខ្លួនឯងជាច្រើនកាំបិត បណ្ដាលឲ្យដេកដួលក្នុងថ្លុកឈាមរបួសធ្ងន់ ហើយត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ថា តួអង្គប្រុសស្លាប់នៅឡើយទេ ខណ:ដែលសាកសពតួអង្គស្រី ត្រូវសមត្ថកិច្ចធ្វើកោសល្យវិច្ច័យផងដែរ៕

ggg

ខឹងខាងស្រីមិនស្នេហ៍ យកកាំបិតប្រល័យជីវិតទាំងគូ១

ខឹងខាងស្រីមិនស្នេហ៍ យកកាំបិតប្រល័យជីវិតទាំងគូ២

//youtu.be/bnDyTxUoxVE

មតិយោបល់