អឺរ៉ុប៖ គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ខ្លួននឹងតាមដាន និងអង្កេតមើលទៅលើកម្មវិធី WhatsApp និង Facebook បន្ទាប់ពី WhatsApp បានកែប្រែលក្ខខណ្ណ និងច្បាប់មួយចំនួន ដោយក្នុងនោះមានការចែករំលែកទិន្នន័យអ្នកប្រើជាមួយ Facebook។
គណៈកម្មការខាងលើ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលខ្លួនដាក់ការតាមដាននេះ គឺដោយសារតែខ្លាច WhatsApp និង Facebook រំលោភលើលក្ខខណ្ណមួយចំនួនដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកប្រើ ជាពិសេសគឺអាចបង្កនូវភាពមិនប្រក្រតីមួយចំនួនដែលមិននឹកស្មានដល់។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ WhatsApp បានប្រកាសកែប្រែលក្ខខណ្ណ និងច្បាប់គោលការណ៍របស់ក្រុមហ៊ុនមួយចំនួន ដោយក្នុងនោះ WhatsApp ក៏បានអះអាងនឹងចែករំលែកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ទៅឲ្យ Facebook ដែលជាក្រុមហ៊ុនមេរបស់ខ្លួន៕
មតិយោបល់