ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន៖ មិនដឹងថា ចៅមុខកាត់ដូចម្តាយគេ ឬ ប៉ែន ចំរ៉ុង

ភ្នំពេញៈ បន្ទាប់ពី​ជ្រះស្រឡះ លែង​ទទួលស្គាល់ជាប្តីប្រពន្ធ រវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ភាគីខាងស្រី បានកូន និងភាគីខាងប្រុស បានរថយន្ត មានការលើក​ជាមតិថា តើកូន​ក្នុងផ្ទៃ នោះ កាត់ទៅ​ខាង​ម្តាយ ឬខាងឪ ?​

លោក អ៉ិន បានថ្លែង​ប្រាប់ Post News ថា សម្រាប់ឈ្មោះ ចៅរបស់ខ្លួន លោក​បានផ្តល់ សិទ្ធិ គ្រប់គ្រាន់​ឲ្យទៅកាន់ កូនស្រី(ភិន សុដាលីស) ជា​អ្នកដាក់ គឺលោក មិនដឹងថា គេ​ដាក់​ឈ្មោះ​អ្វីនោះទេ។​

ថ្លែង​លាយ ជាមួយសំណើច លោក អ៊ិន​ សុភិន ថា​«សម្រាប់ចៅក្នុងផ្ទៃនោះ មិនដឹង​ថា ស្អាត ឬកាត់ដូច ម្តាយគេ ឬមួយដូច​ ចំរ៉ុងនោះទេ »។​

ទោះជាយ៉ាងណានេះក្តី មុខកាត់​ដូចម្តាយ ឬឪពុកនេះ បើតាម​អ្នកស្រាវជ្រាវ បានអះអាងថាវា អាស្រ័យទៅលើ ហ្សេនណាខ្លាំងជាង គឺកាត់​ទៅអ្នកនោះហើយ​ ៕​

In Sophin

មតិយោបល់