ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

តារាចម្រៀងថៃ Pancake ធ្វើឲ្យកក្រើកក្លឹបរាត្រី

ភ្នំពេញ: តារាចម្រៀងថៃ បានបង្ហាញខ្លួនច្រៀងយ៉ាងកក្រើកទាំងកណ្ដាលរាត្រីតែម្ដង កាលពីថ្ងៃទី២៧ ខែសីហាយប់មិញ ក្នុងក្លឹប RCA ស្ថិតនៅទល់មុខស្ថានីយទូរទស្សន៍អប្សរា។ វត្តមានរបស់នាង បានធ្វើឲ្យក្លឹបរាត្រីមួយនេះ កកកុញដោយភ្ញៀវកិត្តិយស ខណ:ដែលតារាសិល្ប:យ៉ាងច្រើនកុះករ ក៏បានបង្ហាញខ្លួនអបអរចំពោះវត្តមានរបស់តារាថ្ងៃ ល្បីឈ្មោះរូបនេះផងដែរ។

លោក ឡុង ប៊ុនហេង ជាតារាសម្ដែង និងជាអ្នករៀបចំកម្មវិធីសិល្ប:ប្រចាំក្លឹប RCA បានអះអាងថា ក្រោយការពង្រីក និងកែលម្អក្លឹបថ្មី ក្លឹបរបស់លោកក៏សម្រេចចិត្តបើកទទួលភ្ញៀវជាថ្មី និងបានអញ្ជើញតារាចម្រៀងថៃដ៏ល្បី គឺកញ្ញា Pancake ក្នុងតម្លៃខ្លួនខ្ពស់ឲ្យមកច្រៀង កាលពីរាត្រីថ្ងៃទី២៧ ខែសីហា។ លោកថា វត្តមានរបស់នាងមានអ្នកចូលរួមរហូតដល់រង្វង់៧០០នាក់ ដោយអាចនិយាយបាន គឺមិនមានកន្លែងទទួលភ្ញៀវ។ ក្នុងនោះ វត្តមានតារាសិល្ប:ខ្មែរ ចូលរួមកាលពីយប់នោះ ក៏ច្រើនផងដែរ។

លោកថា តារាថៃ Pancake មកច្រៀងនៅក្នុងក្លឹបរបស់លោក មិនមែនជាលើកទី១នោះទេ ដោយនាងមកច្រៀងជាលើកទី៣ហើយ។ លោកថា វត្តមានរបស់នាងមកច្រៀងមួយលើកៗ គឺរមែងទាក់ទាញអ្នកចូលចិត្តទស្សនាជាច្រើន ដោយគ្រាន់តែដំណើរមកច្រៀងលើកនេះ ហាក់កក្រើកជាងមុន និងធ្វើឲ្យភ្ញៀវមានឱកាសរាំរែកយ៉ាងកងរំពងក្នុងពិធីជួបជុំនោះជាមុន ស្របនឹងក្លឹប RCA ត្រូវបានកែលម្អខុសពីមុនប៉ុណ្ណោះ។

លោក ប៊ុនហេង បន្ថែមថា ក្លឹប RCA កាលពីមិនទាន់ពង្រីក និងកែលម្អ រមែងទាក់ទាញវត្តមានតារាចម្រៀងល្បីៗទាំងខ្មែរ ឲ្យមកកម្សាន្ត ហើយដោយសារតែហេតុផលមិនមានកន្លែងទទួលភ្ញៀវគ្រប់ពេលតារាចម្រៀងបរទេសមកចូលរួម ទើបសម្រេចផ្អាកមួយរយ: ដើម្បីកែកុន និងទើបបើកសម្ពោធជាថ្មីក្រោមវត្តមានតារាចម្រៀងថៃ នាង Pancake និងតារាខ្មែរច្រើនគួរសម៕

តារាចម្រៀងថៃ Pancake (2)

តារាចម្រៀងថៃ Pancake (3)

តារាចម្រៀងថៃ Pancake (4)

តារាចម្រៀងថៃ Pancake (5)

តារាចម្រៀងថៃ Pancake (6)

តារាចម្រៀងថៃ Pancake (7)

តារាចម្រៀងថៃ Pancake (8)

តារាចម្រៀងថៃ Pancake (9)

តារាចម្រៀងថៃ Pancake (10)

តារាចម្រៀងថៃ Pancake (11)

តារាចម្រៀងថៃ Pancake (12)

តារាចម្រៀងថៃ Pancake (13)

តារាចម្រៀងថៃ Pancake (14)

តារាចម្រៀងថៃ Pancake (15)

តារាចម្រៀងថៃ Pancake (16)

មតិយោបល់