ភ្នំពេញៈ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូប ចៅក្រមសាលាដំបូងខេត្តកោះកុង ត្រូវម្ចាស់ជិះរថយន្តដេញតាម បណ្តាលឲ្យជ្រុលបុកស្លាប់ នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការកោតសរសើរ ចំពោះចៅក្រម ដែលលោកហ៊ានជិះរថយន្តដេញតាមចោរស្រី ដែលឆក់កាបូបរបស់គាត់នោះ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូស្លាប់ចោរឆក់ ។ ប៉ុន្តែលោកចៅក្រមរូបនេះ មិនរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់