ភ្នំពេញ: ការប្រដាល់អន្តរជាតិចំនួន២គូ របស់ទូរទស្សន៍អាស៊ីអាគ្មេយ៍ដែលទើបបញ្ចប់កាលពីវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ កីឡាករកម្ពុជាទាំង២ សុទ្ធតែចាញ់កីឡាករថៃទាំងអស់ បើទោះជាពួកគេបានប្រឹងបញ្ចេញថ្វីដៃពេញរយៈពេល៥ទឹកនៅលើសង្វៀន។
កីឡាករកម្ពុជាឈ្មោះ ចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យ បានបើកឆាកចាញ់ពិន្ទុ កីឡាករថៃឈ្មោះ Phun Savath ខណៈដែលកីឡាករកម្ពុជាម្នាក់ទៀតឈ្មោះ ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡា ក៏ចាញ់កីឡាករថៃឈ្មោះ Kolapp Damm ដោយពិន្ទុដូចគ្នា។
យ៉ាងណាមិញ ការប្រកួតរបស់គូអន្តរជាតិទាំង២ ត្រូវគេកត់សម្គាល់ថាមានអ្នកទស្សនាកកកុញ និងស្រែកហ៊ោកញ្ជៀវទះដៃយ៉ាងកងរំពង ដោយសារតែភាគីម្នាក់ៗសុទ្ធតែប្រឹងអស់ពីសមត្ថភាព។
ខាងក្រោមនេះជាទិដ្ឋភាពប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃទី២៣ មេសាអម្បាញមិញ ដែលទើបនឹងបញ្ចប់៖
មតិយោបល់