កំពង់ធំ:រយ:២ថ្ងៃគឺថ្ងៃទី២២ និងថ្ងៃទី២៣ មច្ឆជាតិនៅតំបន់អភិរក្ស ទន្លេឆ្មា នៃបឹងទន្លេសាប បានស្លាប់អស់ប្រមាណ៦៥តោន គិតមកដល់១៧:០០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នេះ ដោយសារតែទឹករាក់ និងអាកាសធាតុក្ដៅខ្លាំង ហើយបច្ចុប្បន្នទឹកនៅទន្លេអភិរក្ស ទន្លេឆ្មានេះ នៅកន្លែងដែលជ្រៅខ្លាំង គឺមានជម្រៅតែប្រមាណ១,៥ ទៅ២តឹកតែប៉ុណ្ណោះ។
នេះបើតាមការប្រាប់ឲ្យដឹងពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២១០៦នេះ នៅខណ:ដែលលោកកំពុងធ្វើតាដំណើតាមផ្លូវ ត្រឡប់មក ពីការត្រួតពិនិ្យនៅតំបន់អភិរក្សទន្លេឆ្មាវិញនោះ។
លោក ប៉ែន វណ្ណរិទ្ធ បានបន្តថា ការចុះត្រួតពិនិត្យនេះ គឺមានគណ:កម្មាធិការ ដែលដឹកនាំ ដោយឯកឧត្ដមណៅ ធួក រដ្ឋលេធិការ ក្រសួង, អនុរដ្ឋលេធិការឯកឧត្តម វណ្ណ សេរីវុឌ្ឍ និងឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផលកម្ពុជា ទៀតផង។ លោកបន្តឲ្យដឹងទៀតថា ទន្លេអភិរក្សទន្លេឆ្មារនេះ មានទំហំ៨៣២៥ហិតា ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ជាប់នឹងមាត់បឹងទន្លេសាប។
លោក ប៉ែន វណ្ណរិទ្ធ បានបន្តថា អាកាសធាតុក្ដៅខ្លាំងនេះ បានសម្លាប់មច្ឆជាតិនៅទន្លេអភិរក្ស ទន្លេឆ្មារនេះ ៣រដូវមកហើយ គឺនៅដូវឆ្នាំ២០១៣-២០១៤ ស្លាប់អស់១២៩តោន, រដូវឆ្នាំ២០១៤-២០១៥ស្លាប់អស់១៤៩តោន និងនៅរដូវឆ្នាំ២០១៥-២០១៦នេះ គឺស្លាប់អស់ប្រមាណ៦៥តោន ហើយនឹងបន្តស្លាប់ទៅទៀត។ចំណែកវិធានការវិធានទប់ស្កាត់ និងជួយសង្គ្រោះមច្ឆជាតិនៅទន្លេអភិ រក្ស ទន្លេឆ្មារនេះ គឺនាំកំប្លោកមកដាក់ និងដាក់ម៉ាស៊ីន បូបទឹក ដោយដាក់ក្បាលបូម ទ្រដោយបន្ទះ ក្ដាចូលទៅក្នុងភក់ ហើយធ្វើការបូបទាំងភក់ទាំងទឹក ដើម្បីឲ្យបាញ់មកលើ ជាម៉ូញ៉ាក់ ជួយកាត់ ចំហាចកំដៅ នៅក្រោមផ្ទៃទឹក , ជួយផ្ដល់អ៊ុកស៊ីហ្សែន និងកាត់ជាតិពុលផងដែរ ហើយវិធានការនេះ ចាប់ផ្ដើមអនុវត្តជាបន្ទាន់ ចាប់ពីថ្ងៃទី២៤នេះ តទៅ៕
មតិយោបល់