កំពង់ឆ្នាំង: បុគ្គិលិកហាងការ៉ាអូខេ អេលីត មានមុខងារជាអ្នកបច្ចេកទេសផ្នែកអគ្គីសនី ឡើងតចរន្តន៍ អគ្គីសនីក្នុងឃ្លុប (ពិដាន) បណ្តាលឲ្យឆក់ ហើយបញ្ជូនដល់មន្ទីរពេទ្យសង្គ្រោះមិនបាន ទើបស្លាប់បាត់បង់ជីវិត។
ប្រភពពីសមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានថ្លែងថា ជនរងគ្រោះឈ្មោះ ទុំ ភូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នក្នុងហាងការ៉ាអូខេខាងលើ ត្រូវបានខ្សែភ្លើងឆក់ នៅចំណុច ហាងការ៉ាអូខេ អេលីត ក្នុងភូមិទួលក្រឡាញ់ សង្កាត់
កំពង់ឆ្នាំង កាលពីវេលាម៉ោង៨:១៨នាទី ព្រឹកថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចដដែរបន្តថា មុនកើតហេតុជនរងគ្រោះ បានឡើងតចរន្តន៍ អគ្គីសនី ក្នុងឃ្លុប (ពិដាន) ដោយមានប្អូនប្រុស របស់ខ្លួនម្នាក់ទៀតឈរចាំបោះខ្សែរឲ្យនៅខាងក្រោម លុះឈរចាំយូពេក ហៅមិនឆ្លើយទើបដឹងថាបងរបស់ខ្លួនត្រូវខ្សែរភ្លើងឆក់ ទើបរត់ទៅបិទ បារ៉ែតភ្លើងនៅខាងមុខ នាំគ្នាជួយយក ជនរងគ្រោះពីចំណុចខាងលើពិដាន ចុះរួចបញ្ជូនទៅង្គ្រោះ
នៅមន្ទីរពេទ្យ ក្រោយមកដោយស្ថានធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លាប់នៅ
ក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថា ខារ៉ាអូខេ អេលីត ដែលម្ចាស់ហាង ឈ្មោះ ចេត សេងយន ភេទប្រុស មានទីលំនៅ នៅភ្នំពេញ និងអ្នកគ្រប់គ្រង ឈ្មោះផូ លឹមហៀន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំការទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បច្ចុប្បន្ន សពត្រូវបានអនុញ្ញាតិពីលោកព្រះរាជអាជ្ញារ ប្រគល់ជូនសាច់ញាតិជនរងគ្រោះដើម្បីរៀបចំធ្វើពិធីតាមប្រពៃណីយ៍ ។ ដោយឡែកមេការហាង កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ នៅស្នងការដ្ឋានតាមនិតិវិធី៕
មតិយោបល់