ព័ត៌មានជាតិ

Update៖ រកឃើញសពហើយ! បុរសដេគ័រតាមរោងការ និងបុណ្យម្នាក់ ត្រូវមេការសំណង់ស្រវឹងស្រា បើកឡានបុកស្លាប់ បន្សល់ទុកកូនកំព្រា ៣នាក់

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣៣នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះ រកឃើញសពជនរងគ្រោះហើយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយរថយន្តបុកម៉ូតូពីក្រោយ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានអាយុជាង ៤០ឆ្នាំ មុខរបរជាអ្នកដេគ័រតាមរោងការ និងបុណ្យ មានប្រពន្ធ និងកូន ៣នាក់។
រថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្ដហើយ និងម៉ូតូបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្ដ ក៏បានបុកម៉ូតូចំពីក្រោយបណ្ដាលអោយបោកដួលតែម្ដង។

មូលហេតុ៖ មកពីភាគីរថយន្ដបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងស្រវឹងស្រា។
សម្ភារៈខូចខាត៖ រថយន្តនិងម៉ូតូរងការខូចខាតធ្ងន់។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់