ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រឿងញៀន ៣៣កញ្ចាប់ ត្រូវបានអាវុធហត្ថតាមចាប់ ពីក្រុងតាខ្មៅ ដល់ក្រុងភ្នំពេញ

ភ្នំពេញ: កម្លាំងអាវុធហត្ថក្រុងតាខ្មៅ ធ្វើការចុះបង្ក្រាបទាំងព្រឹក និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនចំនួន ១០កញ្ចាប់ នៅក្រុងតាខ្មៅ ហើយធ្វើការសាកសួរ រហូតកំណត់បានទីតាំងជួញដូរគ្រឿងញៀន មួយកន្លែងទៀតនៅទួលគោក ក៍ឈានទៅដល់ ការចាប់ខ្លួនស្រ្តីម្នាក់ និងគ្រឿងញៀន ១៣កញ្ចាប់ ហើយឆែកឆេក្នុងផ្ទះក្បែរនោះ ឃើញគ្រឿងញៀន ១០កញ្ចាប់ទៀត តែម្ចាស់ផ្ទះដឹងខ្លួនមុន ក៍រត់បាត់ស្រមោល។

យោងតាមការរាយការណ៍របស់មន្រ្តីអាវុធហត្ថថា នៅវេលាម៉ោង១០:១០នាទី ព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ផាន់ ឡី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងខ្មៅ ខេត្តកណ្តាល ដកហូតគ្រឿងញៀនពណ៏សថ្លាចំនួន ១០កញ្ចាប់តូច។ ស្រ្តីជាជនសង្ស័យទី២ មិនស្គាល់ឈ្មោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម្តុំផ្លូវរទេះភ្លើង ក្បែរផ្ទះសំណាក់ ស្រែលាភ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានគ្រឿងញៀន ១៣កញ្ចាប់ ហើយសាកសួរបន្ត រហូតទៅដល់មានការឆែកឆេផ្ទះមួយកន្លែងទៀត រកឃើញគ្រឿងញៀន ១០កញ្ចាប់ទៀត តែម្ចាស់ផ្ទះ ដឹងខ្លួនមុន រត់យករួចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួន ត្រូវធ្វើការសាកសួរបន្ត ដើម្បីចាត់ចែងទៅតាមនិតិវិធីច្បាប់៕

photo_2016-04-24_15-52-09 photo_2016-04-24_15-52-12 photo_2016-04-24_15-52-14 photo_2016-04-24_15-52-13

មតិយោបល់