កីឡាករកំពូលតារាង David Ferrer និង Juan Monaco អ្នកទាំងពីរបានឆ្ពោះដំណើរទៅកាន់ ជុំបន្ត នៅវគ្គ មួយភាគបួន ក្នុងព្រឹត្តិការណ៍ Malaysian Open ក្នុងទីក្រុង កូឡាឡុំពួរ កាលពីថ្ងៃ ព្រហស្បតិម្សិលមិញនេះ។
សម្រាប់ David Ferrer ការប្រកួតកាលពីថ្ងៃ ម្សិលមិញនេះដែរ បានទម្លាក់កីឡាករសញ្ជាតិរុស្ស៊ី Alex Bogomolov Jr ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង6-2 ប្រើពេល ៨៣ នាទី។ ដោយវគ្គបន្ទាប់កីឡាករអេស្ប៉ាញរូបនេះនឹងជួបជាមួយនឹង កីឡាករ Igor Sijsling ហ្វាំងឡង់ ខណៈដែលកីឡាកររូបនេះបានទម្លាក់ Feliciano Lopez លំដាប់ទី ៥ ដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ យ៉ាងក្រៀកកិតជាទីបំផុត ពោលគឺ 7-6 (7-0) និង7-6 (7-2)។
ចណែកកីឡាករលំដាប់ទី ២សញ្ជាតិអាហ្សង់ទីន Juan Monaco បានបំបាក់កីឡាករចិនតៃប៉ិ Jimmy Wang ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង7-5 ដោយប្រើពេលវេលា ១ ម៉ោង និង ៤៨ នាទី ខណៈដែល កីឡាករ Kei Nishikori លំដាប់ទី ៣ មកពីជប៉ុន ក៏ទទួលបាននូវជ័យជម្នៈផងដែរដោយបានទម្លាក់កីឡាករ Albert Ramos របស់អេស្ប៉ាញ ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 6-7 (5-7) 6-2 និង 6-1 បន្ទាប់ពីស្រោចស្រង់នូវពិន្ទុ សិតដំបូង ៕
មតិយោបល់