ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទើបបាញ់ប្លន់សម្លាប់មនុស្សនៅខណ្ឌទួលគោក បានមួយថ្ងៃ លើកនេះបាញ់មនុស្សពីរនាក់ នៅខណ្ឌសែនសុខម្ដង

ភ្នំពេញ: បន្ទាប់ពីមានករណីបាញ់ប្លន់យកម៉ូតូពីនិស្សិតពេទ្យឆ្នាំទី៥ កាលពីយប់ឈានចូលថ្ងៃទី១ ខែកញ្ញា នៅខណ្ឌទទួលគោក បានមួយថ្ងៃ ក៏មានករណីបាញ់សម្លាប់មនុស្សដោយមិនដឹងមូលហេតុយ៉ាងអសន្តិសុខមួយករណីទៀត នៅក្នុងទឹកដីខណ្ឌសែនសុខ។

បុរស២នាក់ ម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ៤គ្រាប់ និងម្នាក់ទៀត របួសធ្ងន់ត្រូវ១គ្រាប់ ខណ:ពួកគេពេលជិះម៉ូតូដឹកគ្នាចេញពីហាងផឹកស៊ីយយីហោពីរ៉ាមីត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង១២៖១០នាទី យប់ឈាងចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សុងហេង ហៅ ជ័យ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវចំនួន៤គ្រាប់ (ប្រអប់ដៃឆ្វេងដាច់ម្រាម១ កញ្ចឹងកផ្នែកខាងក្រោយ១គ្រាប់ ដើមទ្រូង១គ្រាប់ និងភ្លៅខាងឆ្វេង១គ្រាប់) ចំណែកម្នាក់ទៀត ជាអ្នកឌុបមានឈ្មោះ ស៊ីន សារ៉េន អាយុ៣២ឆ្នាំ មុខរបរសន្តិសុខហាងពីរ៉ាមីត និងរត់ម៉ូតូឌុប ស្នាក់នៅភូមិទំនុប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវចំនួនមួយគ្រាប់ ចំស្មារខាងស្តាំ។

តាមការរៀបរាប់ពីជនរងគ្រោះ ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ លី សុងហេង បានចេញពីញ៉ាំអីនៅហាងពីរ៉ាមីត ហើយក៏ហៅម៉ូតូឌុបរបស់ឈ្មោះ ស៊ីន សារ៉េន គោលបំណងត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក បានជិះមកក្បែរ ហើយដកកាំភ្លើងបាញ់ចំនួន៥គ្រាប់ ហើយជិះគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នទាំងពីរត្រូវបានសង្គ្រោះអាយុជីវិត ដោយម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យសែនសុខ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

បាញ់នៅខណ្ឌសែនសុខ

បាញ់នៅខណ្ឌសែនសុខ_01

បាញ់នៅខណ្ឌសែនសុខ_02

បាញ់នៅខណ្ឌសែនសុខ_03

បាញ់នៅខណ្ឌសែនសុខ_04

មតិយោបល់