ព័ត៌មានជាតិ

ករណីស្រវឹងស្រាជិះម៉ូតូបុកពុំស្ពាន បណ្ដាលឲ្យស្លាប់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃអង្គារ៩កើត ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង ចំណុចគល់ស្ពានផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ផលិត២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AC-1268 បើកបរដោយឈ្មោះ ហេង មករា( ហៅ ខ្មៅ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរទៅដៅទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានជិះមកបុកពុំស្ពានផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកសាកសពនឹងម៉ូតូ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋានបឋម៖ ករណីនេះបណ្តាលមកពីអ្នកបើកបរស្រវឹងស្រា៕

មតិយោបល់