ព័ត៌មានជាតិ

នគរបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចលុយរាប់លានរៀល

ភ្នំពេញៈ ️នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០ នាទីព្រឹក ត្រង់ចំណុចផ្ទះណែត ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្រព្រឹត្តអំពើលួចមានស្ថានទំងន់ទោស បង្កឡើងដោយជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ផូ លាងហាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរប មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ជាមួយមិត្តភក្ដិ ម្ដុំការណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ផន ស្រីពេជ្រ អាយុ ១៩ ឆ្នាំភេទ ស្រី មុខរបរ បុគ្គលិក ណែត ស្នាក់នៅផ្ទះណែត ក្នុងភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈដកហូត ៖ កូនកាំបិតចិតបន្លែមុខពីរ ចំនួនមួយ
ទូរស័ព្ទ Nokia អិនចុចពិល ចំនួនមួយ គ្រឿង ។

សម្ភារៈបាត់បង់៖ ប្រាក់រៀលចំនួន ៣,២០០,០០០៛ (បីលានពីរសែនរៀល) និង ប្រាក់ដុល្លារ ៥០$ (ហាសិបដុល្លារ)។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់