ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅក្នុងទឹកដីទួលសង្កែ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៧០ ក្រុមទី០៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៣និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងបានដកហូតនៅទូហ្គេមបាញ់ត្រីចំនួន ០១គ្រឿង, កៅអីចំនួន ០៥ និងសៀវភៅកត់ពុងចំនួន ០២ក្បាល ។

បុរសដែលជាជនសង្ស័យដែលពាក់ព័ន្ធ និងល្បែងស៊ីសងខាងលើនេះទី១ឈ្មោះ ផេង សុចាន់ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្រះចក និងជនសង្ស័យទី២ឈ្មោះ ព្រំ ចិន អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯជនសង្ស័យទី៣ឈ្មោះ ច័ន្ទ ធឿន អាយុ៣១ឆ្នាំជាព្រូឡាន ស្នាក់នៅភូមិបឹងកក់ សង្កាត់ស្រះចក ហើយជនសង្ស័យទី៤ សាង សារ៉ាវុទ្ធ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្រះចក និងម្នាក់ទៀតឈ្មោះ នូ ចាន់ អាយុ៣៦ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងកំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-04-24_21-06-02 photo_2016-04-24_21-06-04 photo_2016-04-24_21-06-53 photo_2016-04-24_21-07-02

មតិយោបល់