ឥណ្ឌូនេស៊ី: បើតាមមន្ត្រីគ្រោះមហន្តរាយក្នុងស្រុកមួយ បានឲ្យដឹងថា មនុស្សចំនួន ២នាក់ បានស្លាប់ និង៣៤នាក់ទៀតរងរបួស ក្នុងការប៉ះទង្គិចគ្នា រវាងអ្នកស្រុកនៅតំបន់ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ក្នុងខេត្ត Papua កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួរចេញផ្សាយមុននេះបន្តិច នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦នេះ។
បើតាមលោក Feri Kagoya ប្រធានប្រតិបត្តិការគ្រោះមហន្តរាយក្នុងស្រុក បាននិយាយថា មនុស្សចំនួន ១៨នាក់នៃជនរងគ្រោះ បានរងការរឈឺចាប់យ៉ាងខ្លាំងពីការរងរបួសដល់ធ្ងន់ធ្ងរ ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ទី ៩ ខែមេសា។
សូមជម្រាបថា ជម្លោះនេះត្រូវបានកើតទ្បើងដោយសារការចោទប្រកាន់ពីការរើសអើង ក្នុងការផ្តល់ជំនួយចែកចាយផ្នែកហិរញ្ញវត្ថុរបស់រដ្ឋភិបាល៕
មតិយោបល់