ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កន្លែងស្តុបអេតចាយ នៅបាត់ដំបង ត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅបាញ់ទឹក អស់៥ឡាន

បាត់ដំបង:អគ្គិភ័យមួយ បានឆាបឆេះគំនរស្តុកអេតចាយ១កន្លែង យ៉ាងសន្ធោសន្ធៅ ស្ថិតភូមិស្វាយកង់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៤មេសានេះ ធ្វើឲ្យមានការភ្ញាក់ផ្អើសដល់មនុស្សម្នាជិតខាង និងរថយន្តពន្លត់អគ្គីភ័យ ស្នងការខេត្តបាត់ដំបងជួយពន្លត់ចំនួន៣គ្រឿង៕

សាច់ញាតិម្ចាស់ស្តង់អេតចាយមានឈ្មោះស៊ុង គឹមសួរ បានឲ្យដឹងថា មូលហេតុដែលអណ្តាតភ្លើងបានឆេះចូលមក ដល់គំនរអេតចាយ ដោយមានក្មេងលួចដុតព្រៃវាលស្រែ ហើយភ្លើងក៏ឆេះរាលមកឆេះអេតចាយដែលគរទុកចោលនេះតែម្តង ដោយឃើញឆេះខ្លាំងពេកភ័យ ក៏ហៅរថយន្តពន្លត់អគ្គិភ័យមក ជួយបាញ់ពន្លត់កុំឲ្យបន្តឆេះរាលដាលទៅកន្លែងផ្សេង ហើយផ្ទះប្រជាពលរដ្ឋក៏មិនមាននៅក្បែរនេះដែរ ហើយម្ចាស់បានរកកម្មករមកឲ្យជួយកាយឲ្យរៀបស្រួលបាញ់ទឹក៕

មន្រ្តីពន្លត់អគ្គិសភ័យបានឲ្យដឹងថា មុនរថយន្តមកជួយពន្លត់ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលនេះបាញ់អស់ទឹកចំនួន៥ឡានហើយ អណ្តាតភ្លើងបានរលត់ទៅវិញ តែដោយសារគំនរអេតចាយនេះធំពេក ដែលចម្រុះទៅដោយកំប៉ុង និងសំបកដបផ្លាស្ទិច ទើបទឹកបាញ់ទៅធ្លាក់មិនដល់ ហើយភ្លើងបានឆេះងំហុយផ្សែងមកលើដដែល លុះត្រាតែកាយរុញវាឲ្យរៀបរួចបាញ់ទឹកពន្លត់ថែមទៀត បានអស់ភ្លើងទើបរលត់ បើមិនធ្វើបែបនេះទេឈប់បាញ់ទឹកវាឆេះវិញដដែល។

គួររំលឹកផងដែរថា អគ្គិភ័យនេះមិនបានឆាបឆេះខូចខាតអ្វីធំដុំទេ ខណ:ពេលរថយន្តពន្លត់អគ្គិភ័យ បានបាញ់ទឹកអស់ជាច្រើនឡានដើម្បីកុំឲ្យរាលដាលទៅកន្លែងផ្សេង ដើម្បីមិនឲ្យប៉ះពាល់ដល់អ្នកដទៃ៕

photo_2016-04-24_19-36-16 photo_2016-04-24_19-36-14 photo_2016-04-24_19-36-12

មតិយោបល់