កណ្តាល: ករណីខ្យល់គរស្លាប់ម្នាក់ នាវេលាម៉ោង៤:៥៥នាទី ល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុង ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយកើតហេតុភ្លាមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាពអន្លង់រមៀត បានពិនិត្យលីេសាកសពបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែល៣៥ឆ្នាំ កំពស់ប្រហែល១,៦៥សម រាងស្តីេង សម្បុរ ខ្មៅស្រអែម កាត់សក់ខ្លី ពាក់អាវសាច់ក្រណាត់ដៃវែងក្រឡាការ៉ូ ពណ៌ផ្ទៃមេឃ ស្លៀកខោខៅប៉ូយជីេងវែង ពណ៌ខៀវស្លក។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកីេតហេតុជនរងគ្រោះ បានចុះពីលីេរថយន្តឈ្នួល ហីេយបានដីេរមកអង្គុយលេង នៅចំណុចកីេតហេតុខាងលីេ រហូតដល់ម៉ោងកីេតហេតុ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្នសាកសពត្រូវបានយកទៅកម្តល់ទុកនៅក្នុងវត្តទួលសាលា ភូមិ ដីេមត្រាំង ឃុំ អន្លង់រមៀត ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដីេម្បីស្វែងរកគ្រួសារមកទទួល យកទៅធ្វីេបុណ្យតាមប្រពៃណី៕
មតិយោបល់