ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គណបក្សសង្គ្រោះជាតិ ថ្កោលទោសចំពោះការចាប់ខ្លួនលោកមេឃុំ ស្រុកកំពង់សៀម

ភ្នំពេញ: យោងតាមបណ្តាយសង្គមហ្វេសប៊ុករបស់លោក សម រង្សី ដែលមានឈ្មោះថា Sam Rainsy បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៦នេះ ថា គណបក្សសង្គ្រោះជាតិ ថ្កោលទោសហយ៉ាងដាច់អហង្កា ចំពោះការចាប់ខ្លួនលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម មកពីគណបក្សសម រង្ស៊ី កាលពីវេលាម៉ោង ១០:៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ដោយអង្គភាពប្រឆាំងអំពើពុករលួយ៕

គួរបញ្ចាក់ផងដែរថា សេចក្តីថ្លែងការណ៍នេះបានចេញផ្សាយ ក្រោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដឹកនាំកម្លាំង ចុះទៅចាប់ខ្លួនមេឃុំ លោក ស៊ាង ចែត ករណីជាប់ពាក់ព័ន្ធ នឹងការចោទប្រកាន់ថា បានលួងលោម កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ឲ្យនិយាយកុហកមហាជន៕

photo_2016-04-24_22-01-29photo_2016-04-24_22-05-03 photo_2016-04-24_22-05-23 photo_2016-04-24_22-05-26 photo_2016-04-24_22-05-39 photo_2016-04-24_22-05-44

មតិយោបល់