ក្រុមហ៊ុនលក់ទំនិញតាមរយៈអនឡាញ Rakuten Inc បានទិញយក Viber ដែលជាកម្មវិធីផ្ញើសារជាអក្សរ និងខលតាមរយៈអនឡាញ ក្នុងតម្លៃ ៩០០លានដុល្លារអាមេរិក ដើម្បីបញ្ចូលខ្លួនទៅក្នុងពិភពបណ្ដាញទំនាក់ទំនងសង្គម។
លោក Hiroshi Mikitani មហាសេដ្ឋីដែលនៅពីក្រោយ Rakuten បានឲ្យដឹងថា លោកចង់បន្ថែមការកម្សាន្តនៅលើបណ្ដាញអ៊ីនធើណែតឲ្យបានច្រើន ហើយខ្លួនក៏មានគម្រោងបង្កើតហ្គេមសម្រាប់លេងនៅក្នុងកម្មវិធី Viber ផងដែរ ខណៈពេលដែល កម្មវិធីមួយនេះមានអ្នកប្រើជិត ៣០០លាននាក់។
គួរបញ្ជាក់ផងដែរថា Viber អាចនឹងប្រឈមមុខធំជាមួយនឹង LINE ព្រោះថានៅពេលនេះ LINE កំពុងតែពេញនិយមនៅជប៉ុន ដែលមានក្រុមហ៊ុនកូរ៉េនៅពីក្រោយខ្នង៕
មតិយោបល់