ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ត្រី និងកុមារនៅអ៊ីរ៉ាក់ជាង ៦០០ នាក់ ត្រូវពួកភេវរករ ISIS ចាប់ជាឈ្លើយសឹក

អ៊ីរ៉ាក់ៈ បើតាមមន្ត្រីសិទ្ធិមនុស្សក្នុងប្រទេស បាននិយាយថា ស្រ្តី និងកុមារជនជាតិភាគតិច Turkmen ជាង ៦០០ នាក់ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកក្រុមភេវរករ ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក Masrour Aswad ជាមាជិកមួយនៃគណៈកម្មការជាន់ខ្ពស់សិទ្ធិមនុស្សនៅអ៊ីរ៉ាក់ បាននិយាយថា អង្គការអន្តរជាតិមិនបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ ដើម្បីរំដោះចំណាប់ខ្មាំងទាំងនេះនោះទេ។

លោក Aswad បានឲ្យដឹងបន្ថែមថា «យើងទទួលបានដំណឹងថា ក្រុម ISIS បានចាប់ពួកគេដាក់គុក មួយចំនួន នៅមូលដ្ឋានយោធាមួយ ក្នុងទីក្រុង Mosul ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធនៃប្រទេស និងអង្គការបែរជានៅស្ងាត់ស្ងៀម មិនមានសកម្មភាពអ្វីទាំងអស់។

គួរបញ្ជាក់ដែរថា ភាគស្ត្រីដែលចាប់ជាឈ្លើយសឹកទាំងនោះ ជាញឹកញាប់ត្រូវបានប្រើប្រាស់ជាទាសករ និងកុមារបានយកទៅទទួលការបណ្តុះបណ្តាល សម្រាប់ការវាយប្រហារអត្តឃាត៕

Over 600 Women, Children under ISIS Captivity: Iraqi Official

មតិយោបល់