ព័ត៌មានកីឡា

Adam Lallana ជាអ្នកជួយអង់គ្លេស រកបាន៣ពិន្ទុដំបូងក្រោមការដឹកនាំរបស់ Sam

Adam Lallana ជាអ្នករកបានមួយគ្រាប់នៅចុងម៉ោង ជួយឱ្យអង់គ្លេសយកឈ្នះស្លូវ៉ាគី ១-០ ក្នុងវគ្គជម្រុះ World Cup 2018 ក៏ដូចជានេះជាជ័យជម្នះលើកដំបូងរបស់ Sam Allardyce ក្នុងនាមជាគ្រូបង្វឹក។

ក្រុមអង់គ្លេស មិនអាចធ្វើអ្វីបានទេក្នុងរយ:ពេល៤៥នាទីដំបូង ខណ:ដែលចូលដល់តង់ទី២ ខ្សែការពាររបស់ស្លូវ៉ាគី Martin Skrtel បានកាតក្រហមទៀតនៅនាទី៥៧ ក៏អង់គ្លេសមិនអាចបំបែកពងមាន់បានដែរ។ ការព្យាយាមសម្រុកពីខាងតោកំណាច ធ្វើបាននៅនាទី៩០+៥ ដោយ Adam Lallana ជាអ្នកធ្វើបាន ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។

England8

ក្នុងវគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុប ក្រុមអង់គ្លេសស្ថិតក្នុងពូល F ជាមួយក្រុមស្លុតឡែន លីទុយអានី ស្លូវ៉ាគី ស្លវ៉ានី និងម៉ាល់តា ខណ:ដែលការប្រកួតទើបតែចាប់ផ្ដើមបាន១ប្រកួតកាលពីយប់មិញនេះទេ៕

England2

England9

England22

England5

England6

England33

England44

England7

England4

មតិយោបល់