ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់កើន ៦៤នាក់ ដោយការវាយប្រហារ គ្រាប់បែកនៅប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់: ចំនួនអ្នកស្លាប់ពីការវាយប្រហារគ្រាប់បែក ក្នុងរថយន្តនៅទីប្រជុំជន ក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ បានកើនឡើងដល់ទៅ ៦៤នាក់បានស្លាប់ និង ៨៧នាក់ផ្សេងទៀតរងរបួស។ការផ្ទុះនេះបានបំផ្លាញតូបលក់ជាច្រើន និងរថយន្តជនស៊ីវិល និងបណ្ដាលឱ្យខូចខាតហាងនៅក្បែរនោះ និងអគារជាច្រើន។

នៅក្នុងរបាយការណ៍មុននេះបន្តិច បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបចំនួន ៣៧នាក់បានស្លាប់ និង ៥៤នាក់ទៀតរងរបួស ដោយការបំផ្ទុះគ្រាប់បែករថយន្ត។

អ៊ីរ៉ាក់បច្ចុប្បន្នត្រូវបានទទួលរងរលកនៃអំពើហិង្សា ចាប់តាំងពីក្រុមរដ្ឋអ៊ិស្លាម (IS) បានកាន់កាប់ផ្នែកខ្លះនៃតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ កាលពីខែមិថុនាឆ្នាំ២០១៤។

របាយការណ៍របស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសអ៊ីរ៉ាក់ ហៅកាត់ថា (UNAMI) បានប៉ាន់ប្រមាណថា មានជនជាតិអ៊ីរ៉ាក់ ៧៤១នាក់បានស្លាប់ និង ១,៣៧៤នាក់ទៀតបានរងរបួស ក្នុងអំពើភេរវកម្មអំពើហិង្សា និងជម្លោះប្រដាប់អាវុធ នៅក្នុងខែមេសា នៅទូទាំងប្រទេសអ៊ីរ៉ាក់៕

100ae1d04a3e4741b3f7b8ef8647d8bb_18

មតិយោបល់